បរទេស៖ ថ្មីៗនេះ ល្បែងចាក់ទឹកកក លើក្បាល “Ice Bucket Challenge” កំពុងតែល្បីល្បាញ និងត្រូវបានគេលេង នៅប្រទេសជាច្រើន ដើម្បីបរិច្ចាគថវិកា ប៉ុន្តែនៅពេលដែលលេង សូមប្រុងប្រយ័ត្ន ចៀសវាងមានគ្រោះថ្នាក់ ដូចនារីនៅក្នុង វីដេអូនេះ។

មានវីដេអូមួយ ដែលបង្ហាញពីនារីឈ្មោះ Teresina កំពុងតែលេង Ice Bucket Challenge ដោយនាងអង្គុយ នៅលើកៅអី នៅសួនច្បារ ខាងក្រោយផ្ទះ ហើយម្តាយរបស់នាង ជាអ្នកចាក់ទឹកកកឲ្យ។ នៅពេលដែល ចាក់ទឹកកកហើយ ដោយសារតែ ត្រជាក់ខ្លាំងពេក នាងក៏ងើប រត់ចេញទៅ បំរុងចូលទៅក្នុងផ្ទះ ប៉ុន្តែនាងបានរត់ទៅ បុកនឹងបង្គោលភ្លើងពណ៌ខ្មៅមួយ បណ្តាលឲ្យ ផ្ងារក្រោយទៅដី មួយទំហឹងតែម្តង ៕

ចង់ជ្រាប់កាន់តែច្បាស់ ទស្សនាវីដេអូទាំងអស់គ្នា៖

សូមអ្នកដែល ចូលរួមលេង Ice Bucket Challenge ទាំងអស់គ្នា មានការប្រុងប្រយ័ត្ន ជៀសវាងមាន គ្រោះថ្នាក់ដូច នារីខាងលើនេះ។

ប្រភព៖ LiveLeak

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]