ម៉ារ៉ុក៖ ស្ត្រី ជាសិស្សពេទ្យស្ម័គ្រចិត្ត ដ៏ក្លាហានម្នាក់ បានវាយ ប្រតាយប្រតប់ ជាមួយចោរ ប្លន់ដោយ សារតែលុយ ២២ដុល្លារ ក្នុងកាបូប រហូតត្រូវចោរ យកកាំបិតចាក់ឲ្យ របួស យ៉ាងធ្ងរធ្ងន់ នៅត្រង់ចង្កេះ និង កំភ្លៅ តែនាងមិនភ័យខ្លាច ព្រមទាំងមានកម្លាំង ឆ្លៀតថតរូប selfie ជាមួយមិត្តភក្តិ ពេលរង់ចាំ ការជួយសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យទៀតផង។

ប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីជនជាតិអង់គ្លេស ឈ្មោះ Naomie Greenslade មានវ័យ ២២ឆ្នាំ បានទៅធ្វើជា ពេទ្យធ្មេញស្ម័គ្រចិត្តម្នាក់ នៅក្នុងមន្ទីរពេទ្យ ក្មេងកំព្រាមួយកន្លែង ក្នុងទីក្រុង Moroccan ស្ថិតនៅក្នុងប្រទេស ម៉ារ៉ុក (Morocco) នាទ្វីបអាហ្វ្រិកខាងជើង។

សំណាងអាក្រក់ ពេលមួយ ខណៈដែល នាងកំពុងតែដើរទៅផ្ទះ ក្រោយពីបាន ពិសាអាហារ ពេលយប់ ជាមួយមិត្តភក្តិរួច ក៏ត្រូវចោរ គំរាមប្លន់ កាបូបរបស់នាង។ យ៉ាងណាមិញ នាងបានបដិសេធ ដោយមិនព្រមប្រគល់កាបូប របស់នាង ដែលមានលុយក្នុងនោះ ត្រឹមតែជាង ២០ ដុល្លារ នោះឡើយ ទើបចោរនោះ បានព្យាយាមចាក់សម្លាប់នាង តែត្រូវនាងគេចទាន់ ប៉ុន្តែ ចោរនៅតែអាចធ្វើឲ្យនាង ទទួលរងរបួស ដោយយកកាំបិត ចាក់ និង អូស ត្រូវចំត្រង់ជើង រហូតដល់ភ្លៅ ដែលស្នាមរបួសនោះ មានស្ថានភាព យ៉ាងធ្ងរធ្ងន់។


ក្រោយពីកើតហេតុរួច នាងត្រូវបានប៉ូលីស ជួយសង្គ្រោះ ព្រមទាំងចាប់បានចោរប្លន់នោះផងដែរ។ នាងត្រូវ បានជួយសង្គ្រោះ នឹងបញ្ចូន ទៅកាន់ មន្ទីរពេទ្យ តែអ្វីដែលធ្វើឲ្យ មានការចាប់អារម្មណ៍ ពីមហាជននោះ គឺ Naomie នាងបានឆ្លៀតថតរូប selfie ខ្លួនឯង ជាមួយនឹងមិត្តភក្តិ ខណៈពេល កំពុងរង់ចាំ ការជួយសង្គ្រោះ នៅមន្ទីរពេទ្យ។

ទោះជាយ៉ាងណា Naomie នាងបានប្រាប់ពីមូលហេតុ ដែលមិនព្រមប្រគល់កាបូបទៅចោរនោះថា ក៏ព្រោះតែនាង មានរូបថតដំណើរកំសាន្ត ជាច្រើន នៅក្នុងកាបូបនោះ។

សំរាប់ លោកចោរនោះវិញ ត្រូវបានប៉ូលីស ចាប់ដាក់គុក ពីបទប៉ុនប៉ងមនុស្សឃាត៕



រូបភាពៈ ស្នាមរបួសដែលនាងបន្ទាប់ពីព្យាបាល និង សកម្មភាពនាងធ្វើការជាមួយក្មេងកំព្រា

តើប្រិយមិត្តយល់ដូចម្តេចដែរ ?

ប្រភព Dailymail

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]