ខេត្តបន្ទាយមានជ័យ ៖ នារីម្នាក់ ខណៈកំពុង ជិះម៉ូតូឌុប តាមដងផ្លូវជាតិ ត្រូវក្រុមចោរមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ប្រដេញពីក្រោយឆក់ យកកាបូប ដែលនាង កំពុងស្ពាយបណ្តាលឱ្យ ធ្លាក់ពីលើម៉ូតូរងរបួសក្បាល និងត្រគាកត្រូវគេ ដឹកទៅកាន់ បន្ទប់ពិគ្រោះជំងឺ ឯកជនមួយ ដើម្បីសង្គ្រោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ សីហា ២០១៤ នៅភូមិអូរជ្រៅ សង្កាត់ និងក្រុងប៉ោយប៉ែត។

នារីរងគ្រោះមិនទាន់ត្រូវគេស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា នាងរស់នៅភូមិក្បាលស្ពាន០១ សង្កាត់កើតហេតុ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]