អាមេរិក៖ អស់កាលជាង ៥០ឆ្នាំ មកហើយ ដែលអ្នកវិទ្យាសាស្ត្រ មិនអាចទំលុះ អាថិ៍កំបាំង នៃការផ្លាស់ទីដោយខ្លួនឯង របស់ដុំថ្មជាច្រើន នៅ លើ ផ្ទៃដី ដ៏ស្ងួតហួតហែង ក្នុងឧទ្យានជាតិ ជ្រលងមរណៈ (Death Valley) របស់អាមេរិក។

តែនៅពេលថ្មីៗនេះ អ្នកស្រាវជ្រាវ បានសាកល្បង ជាលើកដំបូង នូវការប្រើប្រាស់ ឧបករណ៍ GPS និងកាមេរ៉ា Time-lapse (ប្រភេទកាមេរ៉ា ដែលគេដាក់ថតចោល) ដើម្បីអង្កេតលើការ រំកិលខ្លួន របស់ដុំថ្មទាំងនោះ។

លោក Ralph Lorenz និង Johns Hopkins ដែលជាអ្នកចូលរួមអង្កេត ការផ្លាស់ទីរបស់ថ្ម តាមរយៈការប្រើឧបករណ៍ GPS បានឲ្យដឹងថា នេះជាលើកទី១ ហើយសំរាប់ពួកគាត់ ដែលជួបប្រទះ នូវការស្រាវជ្រាវពិសោធន៍ ដ៏ធុញទ្រាន់ និងលំបាកបំផុត បែបនេះ។

ជាលទ្ធផល អ្នកវិទ្យាសាស្រ្តទាំងពីររូប បានរកឃើញចំលើយនៃការ ផ្លាស់ទីរបស់ថ្មទាំងនោះ និង បានដឹងថា ពួកវា (ថ្ម) ផ្លាស់ទីបាន ដោយត្រូវពឹង ផ្អែកទៅ លើខ្យល់ និងទឹក។ នៅក្នុង រដូវធ្លាក់ទឹកកក ថ្មទាំងនោះ នឹងត្រូវរុំព័ទ្ធ ទៅដោយទឹកកក ហើយពេលដែលព្រះអាទិត្យ បើកថ្ងៃខ្លាំង ទឹកកកនោះ បានរលាយ ចេញពីថ្ម ទៅជាទឹក។ បន្ទាប់មកទឹក ដែលរលាយចេញពីថ្មនោះ ធ្វើឲ្យដីសើម បូករួមទាំងកំលាំងខ្យល់បក់ផង វាបានជួយរុញច្រានថ្មទាំងនោះ រំកិលទៅមុខម្ដងបន្តិចៗ ដោយខ្លួនឯង។

ការស្រាវជ្រាវចុងក្រោយនេះ អាចថាជាការរកឃើញ ដែលអាចយកជាការបាន និងសមហេតុផល តែគេក៏នៅរង់ចាំមើល ពីអ្នកវិទ្យាសាស្ត្រ ដទៃ ទៀត ដែលអាចរកឃើញមូលហេតុ ពីការរំកិលខ្លួនរបស់ថ្ម ឲ្យកាន់ តែច្បាស់ជាងនេះ ថែមទៀតផងដែរ៕







តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការរកឃើញនេះ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]