បរទេស៖ វីដេអូមួយដែលបង្ហាញ ពីសត្វឆ្កែមួយក្បាល បានព្រូសដាស់ សត្វឆ្កែងាប់មួយក្បាល ដែលជាមិត្តល្អរបស់វា ឲ្យភ្ញាក់ដឹងខ្លួន បានធ្វើឲ្យអ្នក ប្រើប្រាស់បណ្តាញ សង្គមហេ្វសប៊ុក ដែលបានមើល អាណិតស្ទើរ ស្រក់ទឹកភ្នែក។

ជាមួយគ្នានេះដែរ វីដេអូមួយនេះ ត្រូវបានបង្ហោះចូល ទៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក ដោយគណនី ឈ្មោះ Sherri L. Jones កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ អមដោយសារខ្លី ដែលធ្វើឲ្យអ្នកបាន ទស្សនាហើយ នឹកអាណិត ដល់សត្វឆ្កែនោះជាពន់ពេក។

សារនោះ ត្រូវបានសរសេរឡើងថា “Kano បានព្យាយាមយ៉ាងលំបាក ដើម្បីដាស់វា (ឆ្កែដែលងាប់) ឲ្យភ្ញាក់ឡើង ព្រោះ Kano មិនចង់ និយាយថាលាទេ” “វាបានព្រូសដាស់ មួយសន្ទុះ បន្ទាប់មក ក៏ឈប់ទៅវិញ ទើបយើងអាច កប់ JB ទៅក្នុងផ្នូររបស់វា” “នេះគឺជារឿងដែលពិបាក និងរំជួលចិត្តមួយ នៅពេលដែលបាន ឃើញបែបនេះ”។

យ៉ាងណាមិញ វីដេអូមួយនេះ គឺជាការបង្ហាញ និងរំលឹកអ្នកថា សត្វក៏មានអារម្មណ៍ ដូចមនុស្សដែរ ដូច្នេះគួរតែផ្តល់ ក្តីស្រលាញ់ដល់ សត្វចិញ្ចឹម របស់អ្នក ឲ្យបានច្រើន ព្រោះវាគឺជាមិត្ត ដ៏ល្អបំផុតរបស់អ្នក៕

ខាងក្រោមជា វីដេអូឃ្លីប ករណីស្រដៀងគ្នា ៖

ប្រភព៖ Stomp | Facebook

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]