ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ដែលមមាញឹកក្នុងការ ធ្វើសកម្មភាពឆក់កាបូប ទូរស័ព្ទ និងប្លន់ យ៉ាងគគ្រើក រាជធានីភ្នំពេញ នាពេល កន្លងមក ត្រូវបានកងរាជអាវុធ ហត្ថខណ្ឌចំការមន សហការជាមួយអាវុធ រាជធានីភ្នំពេញ ឃាត់ខ្លួនបានក្រោយធ្វើ សកម្មភាពឆក់កាបូប នៅលើកំណាត់ផ្លូវ ព្រះសីហនុ មុខអតីត រោងភាពយន្តគីរីរម្យ កាលវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់នេះ បានសារភាពថា មុនពេលចាប់ខ្លួននេះ គឺពួកគេ ទាំង២នាក់នេះ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ បានធ្វើសកម្មភាព ប្លន់ម៉ូតូសេ១២៥ ដែលខ្លួនជិះ ធ្វើសកម្មភាពឆក់ កាបូបពីនារី២នាក់ នៅមុខរោងកុនគីរីរម្យ ហើយ ជិះរត់គេចមកដល់ ចំណុចភ្លើងស្តុប ខាងត្បូងវិមាន ឯករាជ្យ ក៏ប៉ះជាមួយរថយន្ត ហើយដួលស្របពេលនោះ កម្លាំងអាវុធខណ្ឌចំការមន ក៏បានមកដល់ ធ្វើការឃាត់ខ្លួនតែម្តង។

មន្ត្រីអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់នេះ ម្នាក់ឈ្មោះ ព្រំ ចាន់សំណាង ហៅរស់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះលេខ២០១ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ជាអ្នកបើកម៉ូតូ និងម្នាក់ទៀត ឈ្មោះ ព្រំ ធារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាអ្នកឆក់ ។

កំលាំងល្បាតកង រាជអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ពាក់ពន្ធ័និងសកម្មភាព ឆក់កាបូប ព្រមទាំង ដកហូតម៉ូតូ ធ្វើសកម្មភាព១គ្រឿងម៉ាក honda c125 ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1AF-4512។ ចំណែកឯជនរងគ្រោះ ក្រោយពេលកើតហេតុបាន ចេញពីកន្លែងកើតហេតុបាត់។

កងរាជអាវុធហត្ថ ខណ្ឌបានបន្ថែមថា មុនពេលកើតហេតុ ខណៈដែលកំពុងល្បាត តាមបណ្តោយ ផ្លូវនរោត្តម ក៏លឺសំលេងស្រែកថា ចោរចោរ ទើបកំលាំងរបស់យើងបានដេញតាម រហូតមកដល់កន្លែង កើតហេតុ ជនសង្ស័យ ក៏ជិះម៉ូតូប៉ះនិងនិងរថយន្ត ទើបកំលាំងយើង ឃាត់បានគ្នាវាម្នាក់(អ្នកបើកម៉ូតូ) និងដេញ តាមចាប់បានម្នាក់ទេៀត នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

ក្រោយពេលសាកសួរ ជនសង្ស័យទាំងពីរនាក់នេះបានសារភាពថា ពួកវាធ្លាប់ធ្វើសកម្មភាពប្លន់ម៉ូតូចំនួន ២ដង ដោយប្រើប្រាស់អាវុធខ្លី មួយដើម មិនដឹងម៉ាក ហើយម៉ូតូ ដែលធ្វើសកម្មភាពឆក់នេះ គឺទើបតែប្លន់ បាន ប្រហែល ១អាទិត្យមុនប៉ុណ្ណោះ ចំណែកឯសកម្មភាព ឆក់គឺធ្លាប់ធ្វើសំរេច ប្រហែលជាង ដប់លើកមកហើយ ។

បន្ទាប់ពីការសារភាព អាវុធរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ មុាំង សុលុច នាយ ការិយាល័យ ស្រាវជ្រាវរកម្ចាស់ម៉ូតូ និងបាន ធ្វើការប្រគល់ជូនវិញផងដែរ ។ ជាមួយគ្នានេះ លោក ពឺន សុផល ដែលជា ម្ចាស់ម៉ូតូ ក៏បានថ្លែងអំណរគុណ ដល់កម្លាំង អាវុធហត្ថ ដែលបានបំពេញ ភារកិច្ចស្រាវជ្រាវរកឃើញ នូវម៉ូតូរបស់ខ្លួន ខណៈរូបលោក ហាក់អស់សង្ឃឹមទៅហើយនោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]