រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូប៉ះ នឹងក្បាលរនាំងដែក ពុះចែកទ្រូងផ្លួវ បណ្តាលឱ្យដួល ម៉ូតូទៅលើថ្នល់ ត្រូវរថយន្តមិនស្គាល់ អត្តសញ្ញាណ មួយគ្រឿង បើកមកដល់ កិនបែកក្បាល ស្លាប់ក្នុងថ្លុកឈាមយ៉ាង អាណោចអាធ័ម នៅនឹងកន្លែង កើតហេតុ ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង៩យប់ ថ្ងៃទី៣០ សីហា ២០១៤ នៅចំណុចមុខ សកលវិទ្យាល័យ ភូមិន្ទភ្នំពេញ តាមមហាវិថី សហព័ន្ធរុស្ស៊ី ស្ថិតក្នុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេល កើតហេតុ បុរសរងគ្រោះ ជិះម៉ូតូវីវ៉ា មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-0108 ដោយធ្វើដំណើរ តាមមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពីកើតទៅលិច (បញ្រ្ចាសទិសដៅ ចរាចរណ៍ ) ខណៈមកដល់ ចំណុចកើតហេតុ ម៉ូតូក៏បានប៉ះ ជាមួយក្បាលរនាំងដែក ពុះចែកទ្រូងផ្លូវ បណ្តាលឱ្យដួល ម៉ូតូទៅលើផ្លូវ ស្របពេលនោះក៏មានរថយន្ត មិនស្គាល់ អត្តសញ្ញាណ មួយគ្រឿង ធ្វើដំណើរមកដល់ ក៏កិនអ្នកជិះម៉ូតូ បែកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម នៅនឹងកន្លែង កើតហេតុ ។

សពបុរសខាងលើ មិនទាន់ត្រូវបាន គេស្គាល់អត្តសញ្ញាណ នៅឡើយទេ ហើយពេលនេះ សមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវ រកក្រុមគ្រួសារសព ដើម្បីឱ្យមកទទួល យកសពបុរសខាងលើ ទៅធ្វើបុណ្យ តាមប្រពៃណី៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព

វីដេអូពី ហ្វេសប៊ុក៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]