ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ អាយុជាង២០ឆ្នាំ មិនដឹងថា ជាជនជាតិចិន ឫជនជាតិខ្មែរនោះ ត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញ សន្លប់បាត់ ស្មារតី នៅលើសួនស្មៅ មុខរូបសំណាកសម្តេចតា ទល់មុខ ក្រសួងបរិស្ថាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលា ម៉ោង ប្រមាណ ៦៖៤០នាទី ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ដែលប្រជាពលរដ្ឋ ដាក់ការសង្ស័យថា នារីរងគ្រោះទំនង ត្រូវថ្នាំសណ្តំ ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្មាននរណាម្នាក់ ស្គាល់នារីរងគ្រោះ រូបនេះឡើយ ហើយក៏មិនដឹងថា ជាជនជាតិចិន ឫ ជនជាតិខ្មែរឡើយ ។

នារីរងគ្រោះ មានអាយុ ជាង២០ឆ្នាំ និងមានសាច់សស្គុះ បានដួលសន្លប់នៅ លើសួនស្មៅ មុខក្រសួង បរិស្ថាន ប៉ុន្តែមិនដឹងថា ដួលសន្លប់ ចាប់តាំងពី ពេលណានោះឡើយ ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានទាក់ទៅ រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ កាល់ម៉ែត មកដឹកយកទៅសង្គ្រោះ និងដើម្បីធ្វើការ សួរនាំ រកមូលហេតុពិត៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]