ចិន៖ កាលពីពេល ថ្មីៗនេះ មានការផ្ទុះ យ៉ាងខ្លាំងសម្បើម មួយនៅតំបន់ Chaoyang ក្នុងទីក្រុង ប៉េកាំង នៃប្រទេស ចិន ដែលបានធ្វើឲ្យ អគារផ្ទះល្វែង របស់ប្រជាជន ជាច្រើនត្រូវ បានបាក់បែក ខ្ទេចខ្ទីស្ទើរ តែទាំងស្រុង។


យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ទំហំនៃការ ខូចខាតនៃ ការផ្ទុះមួយនេះ មានសភាពធំធេង ដែលពេលនេះ ធ្វើឲ្យប្រជាជន ជាច្រើនបាន បាត់បង់ទីជម្រក និងបានធ្វើឲ្យ មនុស្សយ៉ាងហោចណាស់ ១នាក់បានបាត់បង់ ជីវិតនិង ជាច្រើននាក់ ផ្សេងទៀត រងរបួសក្នុង ឧបត្តិហេតុមួយនេះ ហើយក្រុមអាជ្ញាធរ កំពុងដុតដៃដុតជើង ក្នុងការជួយសង្រ្គោះ ប្រជាជនដែល កំពុងជួបប្រទះ ការលំបាកក្នុង គ្រាអាសន្នមួយនេះ។

បើតាមសម្តី របស់ប្រជាជន ដែលស្ថិតនៅ ក្នុងតំបន់រងគ្រោះ នោះបានប្រាប់ ឲ្យដឹងថា ស្នូរសន្ធឹក ក៏ដូចជាសន្ទុះ នៃការផ្ទុះនោះ គឺខ្លាំងមែនទែន រហូតដល់ថ្នាក់ ដីឡើងរង្គើ និងរញ្ជួយ ទៀតផង។



យ៉ាងណាមិញ មកទល់នឹង ពេលនេះមិនទាន់ មានរបាយការណ៍ ច្បាស់លាស់នៅ ឡើយទេក្នុងការ បញ្ជាក់អំពី ចំនួនមនុស្ស ពិតប្រាកដ ដែលទទួលរង គ្រោះថ្នាក់ដោយសារ ហេតុការណ៍អាក្រក់ មួយនេះ។ ម្យ៉ាងវិញទៀត ក៏មិនទាន់មាន ការអះអាងថា ការផ្ទុះដ៏ខ្លាំង មួយនេះមានប្រភព ចេញមកពី ណាផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ Shanghaiist

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]