បរទេស៖ នាពេលថ្មីៗនេះ មនុស្សជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងចំពោះ ការផាត់មុខ របស់នារីម្នាក់ ដែលមើលទៅ ដូចជានាង ធ្វើការផាត់ម្សៅ យ៉ាងក្រាស់ខ្មឹក អញ្ចឹងតែការពិត នេះគឺជា បច្ចេកវិទ្យា ដ៏អស្ចារ្យមួយ សម្រាប់ជា ជំនួយដល់រូបនាង។


យោងតាមប្រភព ព័ត៌មានបាន បញ្ជាក់ឲ្យដឹងថា ការផ្លាស់ប្តូរ ទម្រង់មុខជា ច្រើនយ៉ាងនិង ខុសៗគ្នាបែបនេះ គឺមិនមែនដោយសារ តែទេពកោសល្យ ក្នុងការផាត់មុខ ឡើយតែវាជា បច្ចេកវិទ្យាកុំព្យូទ័រ តាមរយៈវីដេអូ ដែលបានជះឥទ្ធិពល ទៅលើផ្ទៃមុខ និងធ្វើឲ្យយើង មើលទៅហាក់ដូចជា មុខរបស់នាង ទើបតែផាត់ (Make Up) រួចអញ្ចឹង។

លើសពីនេះទៀត បើទោះជាមនុស្ស មានចលនា បែបណាក៏ដោយ ក៏ឥទ្ធិពលនៃ បច្ចេកវិទ្យានោះ នៅតែបង្ហាញលើ ផ្ទៃមុខរបស់ពួកគេ ដដែល។ ដូច្នេះនេះគឺ ជាវិធីដ៏ងាយ មួយទៀតជំនួស ឲ្យការផាត់មុខ (Make Up) ចំពោះ តារាសម្តែង ក៏ដូចជាអ្នក ដែលបង្ហាញមុខ លើកញ្ចក់ទូរទស្សន៍ ទាំងអស់ ដោយមិនចាំបាច់ ចំណាយពេល ក្នុងការផាត់មុខឡើយ៕



ចង់ដឹងថា យ៉ាងណានោះ សូមទស្សនា វីដេអូទាំងអស់គ្នា៖





ប្រភព៖ ស្តម

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]