ភ្នំពេញ៖ បុរសម្នាក់ជា អ្នករត់ម៉ូតូឌុប ត្រូវបានបុរស ម្នាក់ទៀត ជាអ្នករត់ម៉ូតូកង់បី បានហូតខ្សែក្រវ៉ាត់ វាយក្បាលចំនួន ៥ខ្សែក្រវ៉ាត់ ក្បាលដែក បណ្តាលឲ្យហូរ ឈាមជោគខ្លួន ដោយសារតែ រឿងដណ្តើម ម៉ូយឌុបកាល ពី៤ខែមុន។ ហេតុការនេះ កើតឡើងកាល ពីវេលាម៉ោង ១២និង១២នាទី ថ្ងៃត្រង់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅត្រង់រង្វល់ មូលចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ អ៊ុំ ណាច អាយុ៣៦ឆ្នាំ មានមុខរបរ រត់ម៉ូតូឌុប ស្នាក់នៅក្នុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅត្បាល់កិន ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០០៨ ពុំចាំស្លាកលេខ រីឯជនបង្កឈ្មោះ ងួន ភេទប្រុសអាយុ ប្រហែលជាជិត៤០ឆ្នាំ ជាអ្នករត់ ម៉ូតូកង់បី និងមានតួនាទី ជាមន្ត្រីកងវិស្វកម្ម បន្ទាប់ពីកើតហេតុ បានរត់គេចខ្លួន ជាមួយរឺម៉ក់កង់បី ។

បើតាមបុរស រងគ្រោះបាន រៀបរាប់ប្រាប់ នគរបាលថា មុនពេលកើតហេតុ ខ្លួនកំពុងតែឈរ និយាយគ្នាលេង ជាមួយអ្នករត់ ម៉ូតូឌុបដូចគ្នា ស្រាប់តែជនបង្ក បានបើកម៉ូតូកង់បី មករួចហើយចុះ ពីលើម៉ូតូកង់បី ដើរសំដៅមករកខ្លួន រួចហើយដកខ្សែក្រវ៉ាត់ ពីចង្កេះវាយសំពងក្បាល ខ្លួនចំនួន៤ទៅ ៥ក្បាលខ្សែក្រវ៉ាត់ ដោយសារតែ ខ្សែក្រវ៉ាតនោះ ក្បាលដែក ទើបបណ្តាលឲ្យ បែកក្បាលហូរ ឈាមជោគខ្លួន ភ្លាមៗជនបង្ក បានបើកម៉ូតូកង់បី របស់គេគេចខ្លួនបាត់។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានមក ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ចោមចៅ ប៉ុន្តែដោយសារ តែពាក់ព័ន្ធ និងទាហាននគរបាល បានឲ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថវិញ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]