សឹង្ហបុរី៖ រូបភាព១ សន្លឹក បានបង្ហាញពី ស្ដ្រីម្នាក់ ឈរ នៅក្នុងអគារ ត្រូវបាន ជាប់មន្ទិលសង្ស័យថា ជាខ្មោច។

យ៉ាងណាមិញ រូបនេះ បានក្លាយជា រឿងដ៏ល្បី និងមានការចែកចាយ ជាច្រើន ក្នុងបណ្ដាញទំនាក់ ទំនងសង្គម នៃសឹង្ហបុរី ជាមួយនឹង ការភ័យខ្លាចផងដែរ។ ក្រឡេកមកមើល រូបភាពនេះនោះ ប្រិយមិត្ដនឹង ឃើញពី ស្ដ្រីម្នាក់ ដែលស្ថិតក្នុងរូបភាព មើលមិនយល់ សក់វែងអន្លាយ ស្បែករលួយ ជាមួយនឹង មុខមាត់ដ៏កក្រិច។ តែនៅក្នុងនោះ ក៏មានអ្នកប្រើប្រាស់ ហ្វេសប៊ុក មួយចំនួន យល់ថានេះគ្រាន់តែ ជាតុបតែងខ្លួន ឲ្យកំប្លែង តែប៉ុណ្ណោះ ព្រោះគ្មានខ្មោចឯណា អាចឈរ ទាំងភ្លឺបែបនេះ បាននោះទេ។

ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ដែលមានរឿងទាក់ទង ទៅនឹង ដួងព្រលឹងខ្មោចបែបនេះ ក៏ដូចជា ដើមខែនេះ ក៏មានមនុស្សមួយចំនួន បានថតជាប់ដួង ព្រលឹងខ្មោចហោះផងដែរ

រូបភាព ដែលកំពុងតែល្បី ថាជាខ្មោច



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]