ចិន ៖ ប្រិយមិត្តប្រាកដជា បានជ្រាបហើយថា ហ្គេម Ice Bucket Challenge គឺជាហ្គេមមួយប្រភេទ ដែលធ្វើឡើង ដើម្បីរៃអង្គាសប្រាក់ ជួយទៅដល់ សមាគម ALS ក្នុងសហរដ្ឋអាមេរិក និងចង់បញ្ជាក់ ឲ្យមនុស្ស គ្រប់គ្នាដឹងថាតើ អ្នកជំងឺខួរឆ្អឹងខ្នង និង ប្រព័ន្ធប្រសាទនេះ មានការឈឺចុកចាប់ ប៉ុណ្ណា នៅពេលដែលអ្នក មានជំងឺនេះ មិនអាចកំរើក និងធ្វើការអ្វីផ្សេងៗ បានទេ។ ។ ក្នុងនោះដែរ ហ្គេម Ice Bucket Challenge កំពុងតែពេញនិយមលេង ពីសំណាក់តារាល្បីៗ និង មហាសេដ្ឋីមួយចំនួនទៀតផង។

យ៉ាងណាមិញ គ្មានអ្វីដែលល្អឥតខ្ជោះទេ មានមតិមួយចំនួន រិះគន់ថា ការលេងហ្គេម Ice Bucket Challenge នេះ ធ្វើឲ្យខ្ជះខ្ជាយទឹក ខណៈពេល ដែលតំបន់ និងប្រទេស មួយចំនួន កំពុងតែខ្សត់ទឹក។ 

ក្នុងនោះដែរ បើយោងទៅតាម បណ្តាញសារព័ត៌មានចិន បានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុន មួយក្រុមបាននាំគ្នា លេងហ្គេម Clothes-off Challenge ឬក៏ល្បែងដោះខោអាវ ដើម្បីជាការប្រឆាំង ទៅនឹង ហ្គេម Ice Bucket Challenge ផងដែរ។ បុគ្គលិកទាំងអស់នេះ មានគ្នា ២០ នាក់ ដែលមានទាំងស្រី ទាំងប្រុស បាននាំគ្នាលេងហ្គេម Clothes-off Challenge មានទីតាំងនៅ ស្រុក Futian ទីក្រុង Shenzhen ប្រទេសចិន ដោយនាំគ្នា ដោះខោអាវអស់ ដែលស្រីៗ ស្លៀកតែឈុតហែលទឹក ចំនែកឯប្រុសៗ ស្លៀកតែខោក្នុងប៉ុណ្ណោះ។

តាមរយៈរូបថត ដែលបុគ្គលិកទាំងអស់នេះ បានបង្ហោះទៅក្នុងបណ្តាញសង្គម ពួកគេបានអង្គុយ ដោយមានតែខោអាវក្នុង បិទបាំងកេរ្ត៍ខ្មាស់ តែប៉ុណ្ណោះ ហើយថែមទាំងលើក បដា ដោយសរសេរថា “ លេងហ្គេម  Clothes-off Challenge ដើម្បីធ្វើពហិការ មិនលេង ហ្គេម Ice Bucket Challenge” ។ ក្នុងនោះដែរ ពួកគេបានអង្គុយជាជួរ ដែលយកធុងដោយសរសរថា ធុងទឹកកក នឹងគូសសញ្ញាខ្វែង នៅលើវាផងដែរ ដោយ បញ្ចេញ នូវ មុខមាត់ដ៏ស្វាហាប់ របស់ពួកគេ ៕

ចង់ដឹងយ៉ាងណាសូមទស្សនារូបភាពខាងក្រោម ៖ 



ចុះប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះហេ្គម Clothes-off Challenge នេះ?

ប្រភព ៖shanghaiis

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]