ភាគច្រើននៃប្រជាជន បច្ចុប្បន្ននៅលើពិភពលោក បានចាត់ទុកថា ការធ្វើទោស និងដាក់ទារុណកម្ម គឺជាអំពើដែល គួរឲ្យស្អប់ខ្ពើម ហើយ វា មិនស្របគ្នាទៅនឹង គោលគំនិតរបស់ មនុស្សនាសម័យ សតវត្សទី២១ នេះទេ។

មានប្រទេសជាច្រើន នៅលើពិភពលោកបាន អនុវត្តការ ដាក់ទោស ប្រហារជីវិតប្រជាជនរបស់ខ្លួន ដែលធ្វើខុសធ្ងន់ តែទោះជាយ៉ាង ណាក៏ដោយ កាលពីឆ្នាំមុនមាន ប្រទេសជាង ៩៨ បានលុបចោលច្បាប់ដែល តំរូវឲ្យមានការកាត់ ទោសប្រហារជីវិតចេញ ជាផ្លូវការ។ ដោយឡែកប្រទេស មួយចំនួន ទៀតក៏នៅតែ បន្តអនុវត្ត ការដាក់ទោស ប្រហារជីវិតដដែល។

ខាងក្រោមនេះគឺជាឈ្មោះ ប្រទេសទាំង៩ ដែលកាត់ទោសប្រហារជីវិត មនុស្សច្រើនជាងគេ នៅក្នុងឆ្នាំ ២០១៣ ដែលទិន្នន័យនេះ បានមក ពីអង្គការ លើកលែងទោសអន្តរជាតិ (Amnesty International)៖

៩. ជប៉ុន

បើទោះជាជប៉ុនជា ប្រទេសដែលរីកចំរើន ខាងបច្ចេកវិទ្យាខ្លាំង និងមើលទៅហាក់ ដូចជាផ្តល់សិទ្ធិ សេរីភាព ខ្លាំងក្លាដល់ប្រជាជនគេ យ៉ាង ណាក៏ដោយ ក៏ប្រទេសមហា អំណាចសេដ្ឋកិច្ចដ៏ធំ នៅអាស៊ី មួយនេះនៅតែបន្តអនុវត្ត ប្រពៃណីនៃការដាក់ឲ្យ មានការកាត់ទោស ប្រហារ ជីវិតដដែល។ ក្នុងឆ្នាំ២០១៣ ជប៉ុនបានកាត់ទោស ប្រហារជីវិតដល់ អ្នកទោស ដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរអស់ ៩នាក់។

៨. យេម៉េន (Yemen)

យេម៉េនគឺជាប្រទេសមួយ ក្នុងចំណោមប្រទេស៤នៅ តំបន់អារ៉ាប់ ដែលបន្តអនុវត្តការ កាត់ទោសប្រទេសជីវិត។ កាលពីឆ្នាំទៅ មានការកាត់ ទោស ប្រហារជីវិតអ្នក ១៥ នាក់ដោយមិនមាន ភស្តុតាងគ្រប់គ្រាន់ ពីសំណាក់ តុលាការ ប្រទេស យេម៉េនដែលល្បី ខាងមិនឯករាជ្យ និង ពុករលួយខ្លាំង។

៧. ស៊ូដង់

ច្បាប់ដែលមាន ឈ្មោះថា Sharia នៅតែបន្តតួនាទី របស់ខ្លួនក្នុងការគ្រប់គ្រង រដ្ឋរបស់ប្រទេសស៊ូដង់។ ការកាត់ទោសនានា ដែលគេ ប្រើប្រាស់ ក្នុងការដាក់ទណ្ឌកម្ម នោះមានដូចជា៖ ការវាយតប់, ការកាត់ ដៃជើង, ការគប់ដុំថ្ម ការចាប់ឆ្កាង ជាសាធារណៈ និងការកាត់ ទោស ប្រហារជីវិតជាដើម។ កាលពីឆ្នាំ ២០១៣ កន្លងទៅ ស៊ូដង់បាន ប្រហារជីវិតអ្នក ទោសអស់ចំនួន២១ នាក់។

៦. សូម៉ាលី

បទឧក្រិដ្ឋដែល មើលទៅហាក់ដូចជាធ្ងន់ធ្ងរ ជាងគេនៅសូម៉ាលីគឺការផិតក្បត់។ ស្ត្រីដែលផិតក្បត់ជាមួយ ស្វាមីរបស់ខ្លួន ត្រូវប្រឈមមុខ នឹងការបណ្តេញ ចេញពីផ្ទះ ការភ្ជួរក រឺឲ្យសាធារណៈជន គប់ដំថ្មដាក់ រហូត ដល់ស្លាប់។ ក្នុងឆ្នាំ២០១៣ ប្រទេសសូម៉ាលីប្រហារជីវិត អ្នក ទោសអ្នក ៣៤នាក់។

៥. សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកដែល ជាប្រទេសបិតាប្រជាធិបតេយ្យ និងសេរី ដ៏ធំជាងគេនៅក្នុងពិភពលោក ក៏នៅ មានការកាត់ទោស ប្រហារជីវិត ផងដែរ ដែលភាគច្រើនគឺ ការចាក់ថ្នាំសម្លាប់។ តាមតួលេខកាលពីឆ្នាំ ទៅ អាមេរិកប្រហារជីវិត អ្នកទោសកំរិត ធ្ងន់អស់ ៣៩នាក់។

៤. អារ៉ាប៊ីសាអូឌីត

កាលពីប៉ុន្មានថ្ងៃមុនប្រទេសអារ៉ាប៊ីសាអូឌីត ទើបតែប្រហារជីវិត បុរស៣នាក់ដោយកាត់ក្បាល ដោយ សារ តែពួកគេជួញដូរ ថ្នាំ ស្រវឹង ម៉្យាង ដែលគេហៅថា hashish ។ ការកាត់ទោសប្រហារ ជីវិតដែល គេច្រើនអនុវត្តច្រើនជាងគេ ក្នុងប្រទេសនេះ គឺការកាត់ក្បាល ដោយ ប្រើដាវ។ កាលពីឆ្នាំមុន ប្រទេស អារ៉ាប៊ីសាអូឌីត មានការប្រហារជីវិត មនុស្សអស់ ៧៩ នាក់។

៣. អ៊ីរ៉ាក់

តាំងពីពេលផ្តួល រំលំរបបលោក សាដាម មកគេទើបតែឃើញឆ្នាំមុន នោះទេដែលប្រទេស អ៊ីរ៉ាក់ប្រហារ ជីវិតអ្នកទោសអស់ជាច្រើន ដោយភាគច្រើននៃ បទល្មើសទាំងនោះ គឺការធ្វើភារវកម្ម។ អ្នកទោសចំនួន ១៦៩ ត្រូវបានគេកាត់ទោស ប្រហារជីវិតក្នុងឆ្នាំ ២០១៣។

២. អ៊ីរ៉ង់

ច្បាប់ប្លែកៗដែលត្រូវបាន គេចាត់ទុកថាគួរឲ្យស្អប់ខ្ពើម ក្នុងប្រទេសនេះគឺ ស្រ្តីអាចនឹង ត្រូវគេសំលាប់ បើសិនជា វាយតប់អ្នកដែលមាន បំណងចាប់ រំលោភខ្លួន, ការរួមភេទបុរស និងបុរសដូចគ្នា គឺជារឿង ខុសច្បាប់ និងមួយទៀតគឺការសរសេរប្រមាថចំពោះព្រះ និងវត្តុ សក្តិសិទ្ធ។ ក្នុងឆ្នាំមុននេះ តាមរយៈ បទល្មើសនានា អ៊ីរ៉ង់បានប្រហារ ជីវិតមនុស្សអស់ ច្រើនជាង ៣៦៩ នាក់។

១. ចិន

ក្រៅពីដឹងថាចិនជាប្រទេស មហាអំណាច មួយបន្ទាប់ពីអាមេរិក គេក៏មិនភ្លេចទេថាចិន ក៏ជាប្រទេស ដែលមានប្រជាជន ច្រើនជាងគេនៅ លើពិភពលោក  ពោលគឺ ១,៣ ពាន់លាននាក់។ គេមិនបានដឹង ពីតួលេខពិតប្រាកដ នៃការប្រហារជីវិតប្រជាជន របស់ចិននោះទេ ដោយ សារ តែប្រទេសកុម្មុយនីស្ត មួយនេះបានលាក់បិទ ជិតនូវទិន្នន័យរបស់ខ្លួន ក៏ប៉ុន្តែតាមការសង្កេត គេសង្ស័យថា ចិនបានប្រហារ ជីវិត មនុស្ស អស់ជាង ១០០០ នាក់កាលពីឆ្នាំមុន។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការកាត់ទោសដោយ ប្រហារជីវិតមនុស្សបែបនេះ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]