បរទេស៖ នាពេលថ្មីៗនេះ អ្នកជំនាញជាច្រើន បានអះអាងថា អ្នកជំងឺមហារីក អាចកាត់បន្ថយ អត្រានៃការ ស្លាប់របស់ពួកគេ បានពាក់កណ្តាល ដោយគ្រាន់តែដើរ ក្នុងចំងាយ ១.៥គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ ប៉ុណ្ណោះ។

យោងតាមការ សិក្សាស្រាវជ្រាវ របស់អ្នក វិទ្យាសាស្រ្តបាន បង្ហាញឲ្យឃើញថា ការបញ្ចេញ សកម្មភាពច្រើន ទៅលើផ្នែករាងកាយ ដូចជា ការដើរនេះ គឺមានឥទ្ធិពល យ៉ាងខ្លាំងក្នុងការ ជួយទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ទៅលើជំងឺ មហារីក ជាពិសេស គឺជំងឺ មហារីកសុដន់ តែម្តង លើសពីនេះទៀត វាអាចធ្វើឲ្យ អ្នកជំងឺទាំងនោះ មិនងាយនឹងស្លាប់ រហូតដល់ទៅ ៤០%។

លើសពីនេះទៀត នេះគឺជាវិធី ដ៏ងាយស្រួល សម្រាប់អ្នកជំងឺ ក្នុងការអនុវត្ត ដើម្បីរក្សាស្ថានភាព ជំងឺមហារីក របស់ពួកគេ ដោយគ្រាន់តែ ចំណាយរយៈពេល ប្រហែលជា ២០នាទី ដើម្បីដើរឲ្យ បានច្រើន តាមដែលពួកគេ អាចធ្វើទៅបាន។


លោក Ciarán Devane អ្នកដឹកនាំ នៃក្រុមស្រាវជ្រាវ របស់អង្គការ ជំនួយអ្នកជំងឺ មហារីក Macmilan បាននិយាយថា “ការបញ្ចេញ សកម្មភាពច្រើន ចំពោះផ្នែករាងកាយ ខាងក្រៅរបស់យើង អាចកាត់បន្ថយ ផលអវិជ្ជមាន បានមួយចំនួនធំ ដែលបណ្តាល មកពីឥទ្ធិពល នៃការព្យាបាល ជំងឺមហារីក ដូចជា អស់កម្លាំង, ទន់ខ្សោយ, និងមានអារម្មណ៍ មិនល្អជាដើម”។

លោក Devane បានបញ្ជាក់ ថែមទៀតថា យើងក៏បានធ្វើ ការពិសោធន៍ ទៅលើអ្នកជំងឺ មហារីក ជាច្រើននាក់មកហើយ និងបានរកឃើញ ថាទង្វើបែបនេះ ពិតជាបានផ្តល់ ផលល្អយ៉ាងច្រើន ទៅលើពួកគេ ពិតប្រាកដមែន។ ម្យ៉ាងវិញទៀត សុខភាពនិង ផ្លូវចិត្តរបស់ ពួកគេទាំងនោះ ក៏មានសភាពល្អ ច្រើនជាងអ្នកដែល មិនធ្លាប់បានអនុវត្ត តាមវិធីនេះ (ដើរឲ្យបានច្រើន)។

នេះគឺជាដំណឹងល្អ ថ្មីមួយទៀត សម្រាប់អ្នកជំងឺ មហារីក ជាច្រើននាក់ ជុំវិញពិភពលោក ដែលពួកគេកំពុង ទទួលរងផលវិបាក យ៉ាងខ្លាំងទាំង ផ្លូវកាយនិង ផ្លូវចិត្ត ក្នុងអំឡុងពេល ទទួលការ ព្យាបាលប្រភេទ ជំងឺមហារីកនេះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]