បូស្វាណា៖ តើលោកអ្នកនឹងធ្វើយ៉ាងណា ប្រសិនបើសត្វតោមួយក្បាល រត់ចេញពីទ្រូង បម្រុងនឹងមកហក់អោបអ្នក? ប្រាកដណាស់ មនុស្សគ្រប់គ្នា ប្រាកដជា រត់បាស់ដៃបាស់ជើង ព្រោះតែខ្លាចសត្វតោខាំ។ យ៉ាងណាមិញ តាមរយៈវីដេអូមួយ បានបង្ហាញថា បុរសក្លាហានម្នាក់ នៅពេលដែលសត្វតោរត់ចេញ ពីទ្រុង លោកមិនបានរត់ទេ ថែមទាំងឲ្យវាមកអោប លោកតាមចិត្តទៀតផង។

ក្នុងវីដេអូនេះដែរ នៅពេលដែលលោក Valentin Gruener បានចាប់ផ្តើមបើកសោរទ្រុង សត្វតោមួយក្បាលនេះ ដើរចុះដើរឡើង នៅជិតទ្វារ ហាក់ដូចជា មានអារម្មណ៍អន្ទះសារ ណាស់អីចឹង។ ភ្លាមៗនោះ នៅពេលដែលលោក Gruener បានបើកសោរ និង ទ្វាររួចហើយ ស្រាប់តែ សត្វតោមួយក្បាល ដែលរស់នៅឯកា ក្នុងទ្រុងជាយូរណាស់មកហើយ រត់ហក់ឡើង មកអោបលោក ដែលសំដែងពីក្តីរំភើបរបស់វា ចំពោះលោក។

អ្នកទេសចរម្នាក់ លោក John Hawkins ជាអ្នកថតវីដេអូ ដ៏គួរឲ្យរំភើបនេះ នៅតំបន់អភិរក្សសត្វព្រៃ Modisa Wildlife ដែលមានទីតាំង នៅក្បែរ ក្រុង Maun សារធារណរដ្ឋ បូស្វាណា។ គាត់បាននិយាយថា លោក Gruener ជាអ្នកអភិរក្សសត្វព្រៃ ហើយគាត់ក៏បាន ចិញ្ចឹមសត្វតោ មួយក្បាលនេះ ចាប់តាំងពីវាទើបនឹងកើតមកម្ល៉េះ។

គួរបញ្ជាក់ផងដែរ លោក Gruener ជាអ្នកបង្កើត គំរោងអភិរក្សសត្វព្រៃ ដែលចូលរូមសហការ ពីលោក Mikkel Legarth មកពីប្រទសអាល្លឺមង់ នៅពេលដែលអ្នកទាំងពី បានជួបគ្នា នៅឆ្នាំ ២០០៩ ក្រោមការស្ម័គ្រចិត្ត ធ្វើការ នៅតំបន់ធម្មជាតិមួយ។

គំរោងអភិរក្សសត្វព្រៃ ដែលលោក Gruener បានធ្វើគឺមានបំណង ចង់អភិរក្សសត្វតោ និង ថែរក្សាលំនឹង ប្រព័ន្ធអេកូឡូស៊ីទៀតផង រូមមាន សត្វបក្សី និង រុក្ខជាតិ ផងដែរ។ លោកបានឲ្យដឹងទៀតថា ការធ្វើដំនើរ នៅក្នុងទ្វីបអាហ្រ្វិក ពិតជាផ្តល់នូវបទពិសោធន៍ និងអារម្មណ៍ដែលប្លែក ហើយ វាក៏បានធ្វើឲ្យលោក ដឹងថា ភពផែនដីយើងនេះ អស្ចារ្យយ៉ាងណា៕

ចង់ដឹងថាយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ៖

 

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]