ពិភពលោក៖ ប្រទេសធំៗជាច្រើនដែល នាំមុខគេក្នុងការផលិត និងផ្គត់ផ្គង់គ្រាប់ពូជដំណាំ នឹងត្រូវ ប្រឈមជាមួយនឹង ការបំផ្លាញ ទាំងស្រុង ពីសំណាក់ សត្វល្អិតនៅ ៤០ ឆ្នាំ ខាងមុខទៀត បើសិនជា ធៀបនឹងការកើនឡើង យ៉ាងលឿន នូវចំនួនសត្វល្អិត ជាមួយនឹងគ្រាប់ពូជ ដែលគេ ផលិតបានបច្ចុប្បន្ន នេះបើតាមការសិក្សាមួយ បានរកឃើញ។

លទ្ធផលនៃការស្រាវជ្រាវរបស់ សាកលវិទ្យាល័យ Exeter ខាងលើ បានបញ្ជាក់ថា ទិន្នន័យនេះ បានមកពីការអង្កេត ធ្វើការ គណនា ទៅលើ ចំនួនប្រទេស ដែលរងការបំផ្លាញ ផលដំណាំ ពីសំណាក់សត្វល្អិត និងចំនួនសត្វល្អិត ដែលមាននៅក្នុងប្រទេស និមួយៗ។ សត្វល្អិតចង្រៃ ដែលបំផ្លាញដំណាំទាំងនោះ គេរាប់បញ្ចូលទាំងប្រភេទ ផ្សិត, បាក់តេរី, វីរុស, សត្វល្អិត ព្រូន និង វីសាណូ (viroid) ជាដើម -ល-។

លោកបណ្ឌិតផ្នែក ជីវសាស្ត្រនៃសាកលវិទ្យាល័យ Exeter ឈ្មោះ Dan Bebber បាននិយាយថា បើសិនជា សត្វល្អិតចង្រៃបំផ្លាញ គ្រាប់ពូជ នៅតែ រាលដាលដូចសព្វថ្ងៃ នោះប្រទេសធំៗ ដែលផលិតគ្រាប់ពូជ នឹងជួបនូវបញ្ហា ដោយរងការបំផ្លាញ ព្រមទាំង ប៉ះពាល់ទៅដល់ ការផ្គត់ផ្គង់ ស្បៀងអាហារ របស់មនុស្ស ទៀតផង។

លោកបានបន្ថែមថា បច្ចុប្បន្ននេះ វីរុសដំណាំ ឈ្មោះ Citrus tristeza បានរាលដាលពី ១០៥ ប្រទេស ដល់ ១៤៥ ប្រទេសហើយ ចាប់តាំងពីឆ្នាំ ២០០០មក។ តាមការស្រាវជ្រាវ នៅទូទាំងពិភពលោក បានឲ្យដឹងថា មានប្រភេទសត្វល្អិត និង វីរុស ដែលអាចបង្កការ បំផ្លាញដល់ដំណាំ កសិកម្ម ជាង ១៨២២ ប្រភេទ។

បើសិនជាមិនមាន ការទប់ស្កាត់ ក៏ដូចជាវិធានការ ការពារទេ វីរុស ទាំងនោះ នឹងបំផ្លាញដំណាំ ដែលជាអាហារដ៏សំខាន់របស់មនុស្ស ហើយ ស្របពេលដែលកំនើនមនុស្ស ចេះតែកើន ជារៀងរាល់ថ្ងៃផងនោះ លោកបណ្ឌិតខាងលើ គាត់បារម្ភថា គ្រោះទុរ្ភិក្ស អាចនឹងមកដល់ ក្នុងប៉ុន្មានឆ្នាំ ខាងមុខនេះ៕




តើប្រិយមិត្តជឿទេថាផែនដីអាចប្រឈមនឹងគ្រោះទុរ្ភិក្សនាថ្ងៃខាងមុខ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]