ចិន៖ មានរឿងគួរឲ្យ ភ្ញាក់ផ្អើលមួយ ដែលបុរសម្នាក់ បានយក ម្ទេសចំនួន៩៩,៩៩៩ផ្លែ  មករៀបចំ ចេញជារាងបេះដូងធំៗ ដើម្បីសុំមិត្តស្រី រៀបការ។

តាមសេចក្តីរាយការណ៍ ពីChina News បានឲ្យដឹងថា ចំពោះទិដ្ឋភាព នៃការសុំមិត្តស្រីរៀបការនេះ គឺកើតឡើង ក្នុងថ្ងៃនេះផ្ទាល់តែម្តង ដោយ មានបុរសម្នាក់ បានយកម្ទេសមួយចំនួន មករៀបជា ឈ្មោះហៅក្រៅ រវាងគាត់ និងមិត្តស្រី គឺ” Bean Love Sha “ បន្ទាប់មកទៀត ម្ទេសក្រហម ចំនួន៩៩,៩៩៩ផ្លែ គាត់បាន កែច្នៃជារាង បេះដូងធំៗចំនួន២ធំៗ។ ជាពិសេស គាត់ក៏បាន បន្ថែមម្ទេសខ្ចី ពណ៍បៃតង មករៀបជា សញ្ញាព្រួញ ចាក់ ទំលុះ បេះដូងក្រហមទាំង២ ហើយបានលាយជាមួយ ផ្លែពោតថែមទៀតផង។

មិនតែប៉ុណ្ណោះ ក៏មានមិត្តភក្កិមួយចំនួន បានឈរកាន់ រូបថតរបស់ពួកគេផងដែរ។ អ្វីដែលគួរឲ្យរំភើប គឺបុរសនោះ បានសុំមិត្តស្រីរៀបការ ខណៈ ពេល ពួកគេបានឈរ នៅចំកណ្តាល បេះដូងទាំង២ ដែលមើលទៅ ពិតជារ៉ូម៉េទិចបំផុត។

តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះការសុំមិត្តស្រីរៀបការ ដោយយកផ្លែម្ទេសយ៉ាងច្រើន  រៀបជា រាងបេះដូងបែបនេះ?






ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]