ភ្នំពេញ៖ សិស្សានុសិស្ស ជាច្រើន នៃថ្នាក់ទី ១២ កំពុងតែទន្ទឹងមរងចាំ លទ្ធផល ប្រលង ដែលប្រកាស នាល្ងាច ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៤នេះ ជាក់ជាមិនខាន។

នេះបើតាមគេហទំព័រ ហ្វេសប៊ុក របស់ក្រសួងអបរំ យុវជន និងកីឡា បានបង្ហោះសារ ថ្មីក្ដៅៗថា "លទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជាអាច នឹងត្រូវប្រកាសនៅ វេលាម៉ោង ៤ រសៀល សូមតាមដានគេហទំព័រ ក្រសួង www.moeys.gov.kh និងចុច LIKE បណ្ដាញសង្គម www.facebook.com/moeys.gov.kh ដើម្បីទទួលបាន លទ្ធផលប្រឡងមុនគេ។ ដំណើរការបោះពុម្ព លទ្ធផលប្រឡង សញ្ញាបត្រទុតិយភូមិ និងបំពេញវិជ្ជា នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និង អង្គភាពប្រឆាំង អំពើពុករលួយ ។ "




នេះអាចនិយាយថា ជាព្រឹត្ដិការណ៍ ដ៏ក្ដៅគគុក បន្ទាប់ពី មានព័ត៌មានចុះផ្សាយថា រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានប្រាប់ក្រុម អ្នកសារព័ត៌មានថា ការប្រឡងបាក់ឌុបឆ្នាំនេះ អាចនឹងមានអ្នក ជាប់ក្នុងរង្វង់ ៣០% ហើយថាព័ត៌មាន ដែលអះអាងថា មានអ្នកជាប់ ៥-២០ភាគរយនោះ មិនមែនជា ការពិតនោះទេ ។ នៅក្នុងនោះ លោកអះអាងថា ចំនួនអ្នកជាប់ឆ្នាំនេះ នៅមានតិចតួចនៅឡើយ បើប្រៀបធៀប ទៅនឹងឆ្នាំមុន ដោយឆ្នាំមុនមាន អ្នកជាប់រហូតដល់ ៨៦%។

ការថ្លែងបែបនេះរបស់ លោក ហង្ស ជួនណារ៉ុន បានធ្វើឡើងនៅ ក្រោយកិច្ចប្រជុំពិភាក្សាគ្នា ជាមួយនឹង មន្រ្តីក្រសួងអប់រំ ក្នុងការកំណត់ថ្ងៃ ប្រឡងសារជាថ្មី នាទីស្តីការក្រសួងអប់រំ កាលពីម្សិលមិញ៕

មើលសកម្មភាព ការចាប់ឆែក តឹង រឹងបំផុត ពីសំណាក់លោកគ្រូ អ្នកគ្រូ ក្នុងថ្ងៃប្រលងបាក់ឌុប ឆ្នាំនេះ (មានវីដេអូ)

រៀបចំដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]