បន្ទាប់ពីការចែកពូល ពានរង្វាន់កំពូល របស់អឺរ៉ុប Champions League ប្រព្រឹត្តទៅរួចរាល់ កាលពីម្សិលមិញនេះ ក្រុមហង្សក្រហម Liverpool និង Chelsea អាចដកដង្ហើមបានធូរហើយ នៅពេលតែប៉ះពូលស្រួលនោះ។

ក្រុមហង្សក្រហម Liverpool របស់លោក Brendan Rodger ទីបំផុតអាចវិលទៅ ប្រកួតក្របខ័ណ្ឌនេះ សារជាថ្មីហើយ បន្ទាប់ពីខកខានអស់រយៈពេល ៥ ឆ្នាំ ដោយត្រូវប៉ះជាមួយ ជើងឯក Real Madrid របស់អេស៉្បាញ, ជើងឯកលីករបស់ស្វីស Basel និង Ludogorets របស់ប៊ុលហ្ការី ។

បើទោះបីជាប៉ះជាមួយនឹងក្រុមខ្លាំង អធិរាជ-ស Real Madrid ក្នុងពូល B នេះក៏ដោយ ក៏អ្វីដែល ក្រុមហង្សក្រហម សង្ឃឹមនោះគឺ ការឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ ជាមួយ ក្រុមយក្សអេស៉្បាញមួយនេះ។

ងាកទៅពូល G វិញគឺ តោខៀវ Chelsea ត្រូវជួបជាមួយនឹង ក្រុមអាឡឺម៉ង់ Schalke 04 សារជាថ្មីម្តងទៀត រួមជាមួយនឹង វត្តមានរបស់ក្រុម Sporting Lisbon និង Maribor។


ទន្ទឹមនឹងនោះដែរ នេះប្រហែលជាវាសនាអាក្រក់ របស់ក្រុមមេឃខៀវ Man CITY ដែលត្រូវប៉ះពូលមរណៈ សារជាថ្មីម្តងទៀត ក្នុងរយៈពេល ៤ រដូវកាល នៃ Champion League កន្លងទៅនេះ ដោយត្រូវប៉ះជាមួយនឹង ក្រុមខ្លាំងមកពីអាឡឺម៉ង់ Bayern Munich ម្តងទៀត ព្រមទាំង CSKA Moscow របស់រុស្សី និង Roma របស់អ៊ីតាលី នៅក្នុងពូល E។

ក្រុមចុងក្រោយរបស់អង់គ្លេសនោះគឺ Arsenal ដែលអាចឡើងមកវគ្គចែកពូលនេះបាន បន្ទាប់ពីយកឈ្នះក្រុម Besiktas របស់ប្រទេសទួរគី ១ទល់នឹង០ ទាំងពីរជើង ហើយបច្ចុប្បន្នកាំភ្លើងធំ ស្ថិតនៅពូល D ដែលជាពូលពិបាកគួរសម រួមមាន មច្ចុរាជលឿង Dortmund របស់អាឡឺម៉ង់, Galatasaray របស់ទួរគី និងចុងក្រោយ Anderlecht របស់ប៊ែលហ្សិច៕

តារាងតាមពូលនិមួយៗ


 

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]