ខេត្តកណ្តាល ៖ បុរសពោះម៉ាយ ប្រពន្ធ២នាក់ ម្នាក់ បានលួងលោម លែបខាយពាក្យសម្តី ជាមួយក្មេងស្រី អាយុ១៤ឆ្នាំ រហូតជឿទន់ចិត្ត និងព្រមរួមមេត្រី ជាមួយគ្នា បានម្តង កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២៤ សីហា ២០១៤ នៅព្រៃទួលព្រះ ស្ថិតក្នុងភូមិថ្មី ឃុំពោធិ៍បាន ស្រុកកោះធំ។

ក្រោយពីរួមមេត្រីគ្នា បាន៤ថ្ងៃ បុរសពោះម៉ាយ ប្រពន្ធ២នោះ ត្រូវនគរបាល ស្រុកកោះធំ ឃាត់ខ្លួន តាមពាក្យបណ្តឹង របស់ជីដូនក្មេង ស្រីរងគ្រោះ កាលពីរសៀល ថ្ងៃទី២៨ សីហា ២០១៤ ពីបទរួមភេទ ជាមួយអនីតិជន អាយុ១៤ឆ្នាំ។

មន្ត្រីនគរបាលយុត្តិធម៌ ស្រុកកោះធំ បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ឈ្មោះ ហ៊ុយ ប៉េងគន ភេទប្រុស អាយុ៣១ឆ្នាំ ជាបុរសពោះម៉ាយ ធ្លាប់មាន ប្រពន្ធ២នាក់ តែលែងលះគ្នា អស់ហើយ មានទីលំនៅភូមិថ្មី ឃុំពោធិ៍បាន ស្រុកកោះធំ ចំណែកក្មេងស្រី រងគ្រោះ ជាក្មេងកំព្រាឪពុក ម្តាយ រស់នៅជាមួយ ជីដូន នៅភូមិ-ឃុំ កើតហេតុខាងលើ៕

បុរសពោះម៉ាយប្រពន្ធ២ ជាប់ចោទពីបទរួមភេទជាមួយអនីតិជន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]