រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេង សម្រស់ស្រស់ស្អាតម្នាក់ ជាជនជាតិវៀតណាម អាយុប្រមាណ២០ឆ្នាំ មិនចេះនិយាយ ភាសាខ្មែរ សូម្បីតែមួយម៉ាត់នោះ ធ្វើដំណើរ នៅតាមដងផ្លូវ ក្នុងសម្លៀកបំពាក់ ខោខ្លី ពាក់អាវ វាលក្លៀក គ្មានស្បែកជើង ដើរយំតាមផ្លូវ ធ្វើឱ្យមានការ ភ្ញាក់ផ្អើល ដល់អ្នកធ្វើចរាចរណ៍ កាលពីវេលា ម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី២៧ សីហា នៅតាមមហាវិថី ព្រះមុនីវង្ស សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

[UPDATE] ស្រីស្អាតដែលដើរយំ តាមផ្លូវ ជាជនជាតិវៀតណាម បា្រប់ថាសង្សារឡើងយន្ត ហោះចោល (Video Inside)

ស្ត្រីវ័យក្មេង ជនជាតិវៀតណាម ម្នាក់នេះ បានដើេរចេញពី ខាងមុខស្ថានទូត វៀតណាម ប្រចាំនៅ ប្រទេសកម្ពុជា ពីជើងទៅត្បូង តាមបណ្តោយ មហាវិថីព្រះមុនីវង្ស ឆ្ពោះទៅកាន់ ស្ពានអាកាស ក្បាលថ្នល់ គឺដើរកណ្តាលផ្លូវ ដោយមាន អាការៈយំផង ទើបមានការ ភ្ញាក់ផ្អើល ពីអ្នកដែលបានឃើញ ។

ដោយសារឃើញ អាការៈបែបនេះ ក៏មានអ្នក ធ្វើចរាចរណ៍ខ្លះ បានស្ទាក់សួរ ប៉ុន្តែនាង អត់និយាយតបទេ ។ លុះធ្វើដំណើរ ដល់ចំណុច មហាវិថី ព្រះមុនីវង្ស កែងផ្លូវ លេខ៤៨៨ នាងក៏អង្គុយ នៅលើចិញ្ចើមផ្លូវ ហើយស្រែកយំ កាន់តែខ្លាំងឡើងៗ ។ គ្រាន់តែអង្គុយភ្លាម ក៏មានអ្នកចេះ និយាយភាសា វៀតណាម ជាច្រើននាក់ បានមកចោមរោម សួរនាំ ហើយនាងឆ្លើយ ប្រាប់ថា នាងធ្វើដំណើរ ទៅលោតទឹក សម្លាប់ខ្លួន ។

នាងក៏បាននិយាយ ប្រាប់អ្នកដែលបានសួរ ជាភាសាវៀតណាមថា នាងទើបតែមក ពីប្រទេសវៀតណាម ហើយបានចាញ់បោក សង្សាររបស់ខ្លួន ដោយសារគេសន្យាថា នឹងនាំនាង ធ្វើដំណើរ តាមយន្តហោះ ជាបន្តទៀត ប៉ុន្តែត្រូវគេ ទៅតែម្នាក់ឯង បោះបង់នាងចោល មិនដឹងថា ទៅទីណាទេ ហេតុនេះហើយ បានជានាងចង់ ទៅលោតទឹកសម្លាប់ខ្លួន នៅស្ពានក្បាលថ្នល់ ។

ចំណែកបុរស ជាសង្សារនោះ នាងថាមិនមែន ជាជនជាតិវៀតណាមទេ តែនាងក៏មិនដឹងថា ជាជនជាតិ អ្វីនោះដែរ ដោយបម្រុងនាំនាង ទៅប្រទេសណាមួយ ផ្សេងទៀត ។ នៅពេលដែល មានមនុស្សម្នា កាន់តែច្រើន មកចោមរោមមើល និងសួរនាំនៅ ក្រោមតំណក់ទឹកភ្លៀង កំពុងតែធ្លាក់ផងនោះ នាងក៏បានស្ទុះ រត់ចេញ ពីការចោមរោម សួរនាំនោះ ត្រឡប់ក្រោយ វិញបាត់ទៅ ។

ដោយមិនដឹងថា នាងរត់ទៅទីណាទេ និងមិនមានឃើញ កម្លាំងសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ណាម្នាក់ ចេញមុខ មកសួរនាំ ពីមូលហេតុ ពិតប្រាកដ ឬពីបំណង របស់នាងទេ ហើយអ្នកសារព័ត៌មាន ក៏មិនអាច តាមដានដំណើរ ទៅមុខរបស់នាងដែរ ព្រោះពេលនោះ ភ្លៀងធ្លាក់យ៉ាងខ្លាំងផង ខ្ជិលតាមដាន ៕ 





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]