ភ្នំពេញ៖ ទស្សនិកជនបាន ដឹងហើយថា តារាសម្តែងរាង ខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា បាន បង្កាត់ភ្លើង ស្នេហារោលរាលមួយ ជាមួយបុរសអាណិកជន ជនជាតិប៉ាគីស្ថាន ដោយបុរស ជាសង្សារ របស់នាង មានចិត្ត ស្រលាញ់នាងជាខ្លាំង ហើយជារឿយៗពួកនាង តែងតែបណ្តើរគ្នា ទៅណាមកណា ត្រសងប្រៀប ដូចជាលលក ញីឈ្មោល តែអ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះ គឺតារាស្រីរូប នេះបែរជា បង្ហាញភាព ស្និទ្ធស្នាលស្រើបស្រាល អោបរឹតជាមួយ តារាប្រុស លោក អេនឌី យ៉ាងចាស់ដៃ ដោយមិនខ្លាចរអាចិត្ត សង្សារសំណព្វ ចិត្តទាល់តែសោះ ។

រូបថតជាច្រើនសន្លឹក របស់តារាសម្តែង និងជាតារាបង្ហាញម៉ូដ រាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា និង លោក អេនឌី ត្រូវបានអ្នកនិយមលេង បណ្តាញទំនាក់ទំនងសង្គម Facebook ជាច្រើនមានការ ចាប់អារម្មណ៍ យ៉ាងខ្លាំង ខណៈតារាទាំងពីរដួងនេះ យកមកបង្ហោះនៅ លើបណ្តាញ សង្គមមួយនេះ ដោយមើលតាម រយៈរូបភាពនោះ គេសង្កេតឃើញតារា ទាំងពីរដួងនេះមាន ភាពស្និទ្ធស្នាលអោបរឹតគ្នា ហាក់បង្ហាញពី ការស្រើបស្រាល រវាងមនុស្សស្រី និងប្រុស ច្រើនជាងការបញ្ចេញ កាយវិការបង្ហាញម៉ូដ សំលៀកបំពាក់ទៅទៀត ។

តាមរយៈរូបថត ទាំងអស់នេះ ត្រូវបានទស្សនិកជន និងអ្នកគាំទ្រ កញ្ញា ទឹម រដ្ឋា ជាច្រើន បានបង្ហាញ ពីការ ព្រួយបារម្ភជំនួសនាង ថាការបញ្ចេញកាយវិការ បែបនេះអាចធ្វើឲ្យសង្សារ បណ្តូលចិត្ត របស់នាង កើតការប្រច័ណ្ឌ ហើយអាចធ្វើឲ្យទំនាក់ទំនង ស្នេហាផ្អែមល្ហែម របស់ពួកគេ មានភាព រង្គោះរង្គើរផង ក៏មិនដឹង ព្រោះថាទឹកចិត្តបុរសមិនចង់ ឲ្យនារីដែល ខ្លួនស្រលាញ់ ទៅស្និទ្ធស្នាល បង្ហាញ កាយវិការមិន គប្បីសាច់ប៉ះ និងសាច់ជាមួយបុរស ណាផ្សេងឡើយ បើទោះជាគេ ធ្លាប់ដឹងថា តារាសម្តែង បុរសសង្ហារ លោក អេនឌី តែងតែ បង្ហាញភាព សិ្នទ្ធស្នាលបែបនេះ ជាមួយតារាស្រី ទូទៅក៏ដោយ ។

ទាក់ទងនិងការលើកឡើង ពីការព្រួយបារម្ភ ពីទស្សនិកជន ជំនួសម្ចាស់សាម៉ី ខ្លួនបែបនេះ គេហទំព័រ Looking TODAY បានទាក់ទងទៅ កញ្ញា ទឹម រដ្ឋា ដើម្បីឲ្យនាងចេញមុខ បកស្រាយដែរ តែមិនអាច ទាក់ទងនាងបាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះ ។ តែនាពេលកន្លង មកតារាស្រី ខ្ពស់ស្រឡះ ចូលចិត្ត ស្តាយសិចស៊ីរូបនេះ ធ្លាប់បានបង្ហើប Looking TODAY ថាចំណងស្នេហា របស់ ពួកនាង ចាក់គ្រឹះរឹងមាំ អាចទុកចិត្តបាន ព្រោះពួកនាងមាន ចិត្តស្រលាញ់ឲ្យគ្នា ទៅវិញទៅមក ស្មោះ ដូច្នេះគ្មាន អ្នកណាក្បត់ អ្នកណាបានឡើយ ម្យ៉ាងសង្សាររបស់នាង ក៏តែងតែនៅ ជិតនាង ផ្តល់ភាពកក់ក្តៅ ប្រៀបដូចជាស្រមោច និងស្ករ នាងមិនមាន ការព្រួយបារម្ភ រឿងបែកបាក់ឡើយ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]