បាត់ដំបងៈ កាលពីវេលាយប់រំលង អាធ្រាត្រថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិ លេខ៥៧ ក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង មានរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស របស់អង្គភាព CMAC បាត់ដំបង បើកធ្លាក់ផ្លូវ បានបុកគល់ ដើមចាន់គីរី ទប់ជាប់ ស្ទើរក្រឡាប់ ទំនងអ្នក បើកបរស្រវឹងស្រា រួចពួកគាត់បាន សម្រានក្នុងឡានទល់ភ្លឺ លុះព្រលឹមឡើង ទើបរថយន្ត១គ្រឿង ទៀតយកតង់ កៅស៊ូមកគ្របទុក បណ្តោះអាសន្នចោល ។

ប្រភពពីកន្លែងកើត ហេតុបានឲ្យដឹងថា កាលពីវេលា យប់រំលង អាធ្រាត្រថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ ៥៧ ក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង មានរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ត្រូវបានគេដឹងថា ជារថយន្តរបស់ អង្គភាព CMACបាត់ដំបង ជិះគ្នា២នាក់បើកបរ ដោយឈ្មោះ យឹម ពន្លក បានបើកធ្លាក់ផ្លូវ ខណៈធ្លាក់ផ្លូវ បានបុកគល់ដើម ចាន់គីរីទប់ជាប់ ស្ទើរតែក្រឡាប់ ទំនងអ្នកបើកបរ ប្រហែលស្រវឹងស្រា ក្រោយកើតហេតុហើយ ពួកគេបានសម្រាន ក្នុងឡានទល់ភ្លឺ លុះព្រលឹម ឡើងទើបរថយន្ត១គ្រឿងទៀត របស់អង្គភាពបាន យកតង់កៅស៊ូ មកគ្របទុកបណ្តោះ អាសន្នចោលសិន។

ប្រភពពីមន្រ្តី CMAC ម្នាក់បានបង្ហើបថា រថយន្តនិងជិះ ២នាក់ខាងលើនេះ គឺជាមន្រ្តីក្រុម សុនខហិតមីន ក្នុងអង្គភាព CMAC បាត់ដំបង ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]