បរទេស៖ មានគូស្នេហ៍ប្ដីប្រពន្ធ មួយចំនួន តែងតែមាន ភាពរកាំងរកូស ក្រោយពី ចំណងអាពាហ៍ ពិពាហ៍បាន ចាប់ផ្ដើម ដែលទាំងនេះ អាចកើតឡើង ដោយសារ តែគិតមិនបាន ល្អិតល្អន់ ទៅលើបញ្ហា មួយចំនួន មុននឹងសម្រេចចិត្ដ រៀបការជាមួយគ្នា។

ក៏ដូចជា ១០ ចំនុចខាងក្រោម នេះអាច បង្ហាញពី នារី និងបុរស ដែលអ្នកមិនគួរ រៀបការជាមួយ និងជាការដកស្រង់ ចេញពី គេហទំព័របរទេស

១. អ្នកដែលចូលចិត្ដ ផ្ញើរសារបន្ទាប់ពីពាក់កណ្ដាលយប់៖

អ្នកដឹងទេ! ប្រសិនជា មនុស្សស្រី ឬប្រុស ដែលចូលចិត្ដផ្ញើរសារមក អ្នក បន្ទាប់ពី ម៉ោង ១២អាធ្រាត នោះ មានន័យថា គេកំពុងតែត្រូវការ អ្វីមួយពីអ្នក ឬ ចង់និយាយ ជាមួយអ្នក ដើម្បីបំបាត់ការអុកផ្សុក ជាពិសេស ផ្ញើរសារខ្លីថា ហេ! តើអ្នកសុខសប្បាយជាតិទេ? ។ ដូចនេះ សូមកុំជាប់អន្ទាក់!

២.  អ្នកចូលចិត្ដ ទ្រព្យសម្បត្ដិ៖

ប្រសិនជា ម្នាក់នោះ ចូលចិត្ដ តែកាបូបលុយ និង កាតធនាគារ របស់អ្នក សូមអ្នកជៀសចេញ ឲ្យឆ្ងាយពី មនុស្សប្រភេទនេះ ព្រោះ អ្នកទាំងនេះចាប់ អារម្មណ៍តែ សំភារៈ និង គិតថា តើប្រាក់ខែអ្នកប៉ុន្មាន? ទើបអាចទិញរបស់របរ ឲ្យគេបាន។

៣. ចែចង់  ម្ញិកម្ញ៉ក់ ៖

មនុស្សស្រី ឬប្រុស ណា ដែលចូលចិត្ដ ធ្វើចារឹក ម្ញិកម្ញ៉ក់ ជាមួយនឹង មនុស្សចម្លែក មិនថា តែអ្នកបម្រើ ឬមិត្ដភិក្ដរបស់អ្នក គឺគួរតែដើរ ចេញឲ្យឆ្ងាយ។ ជាក់ស្ដែង ណាស់ អ្នកតែងតែប្រាថ្នាចង់ ឲ្យដៃគូអ្នក ធ្វើចារឹក ម្ញិកម្ញ៉ក់ ដាក់តែអ្នកម្នាក់គត់។ 

៤.មនុស្ស កុហក៖ 

កុំជឿ ទៅលើ មនុស្ស ដែលធ្លាប់កុហកអ្នក ជាញឹកញយ ព្រោះ អំពើនេះ នឹងអាចកើតឡើង សារជាថ្មី និងអាច បំផ្លាញដល់ ទំនាក់ទំនង របស់អ្នក ដែលទោះបីជាអ្នក ខំប្រឹង មិនខ្វាយខ្វល់ក៏ដោយ។

៥. មនុស្សចិត្ដមិននឹង៖

មានន័យថា ប្រសិនជា អ្នកណាត់ជួបជាមួយនឹង គេ តែគេនោះ តែងតែ ផ្លាស់ប្ដូរ ថ្ងៃណាត់ជួប , គម្រោងការណ៍ និងហាក់ដូចជា មិនគោរពពាក្យសន្យា នោះអ្នកគួរតែ ដើរចេញឲ្យឆ្ងាយ និងកុំស្រម៉ៃ បុរសឬស្ដ្រីម្នាក់នេះ នឹងផ្លាស់ប្ដូរ អត្ដចរិតមួយនេះ ដើម្បីអ្នក ក្រោយពីរៀបការ នោះគឺមិនអាចទៅរួចទេ។ ដោយសារតែ គេយល់ថា អ្នកមិនមែន ជាមនុស្សទីមួយ ដែលគេត្រូវគិត។

៦.អ្នក ចូលចិត្ដជប់លៀង៖ 

គួរតែដើរជៀសឲ្យឆ្ងាញ មិនគួរណា យកម្នាក់នេះ មកធ្វើជាគូអនាគតនោះទេ ព្រោះ ចំណងដៃអាពាហ៍ពិពាហ៍ មិនមែនជា ទីបញ្ចប់ ឬសាកសម ជាមួយនឹង មនុស្ស ចូលចិត្ដ ដើរលេង ឬជប់លៀង។

៧. ងាយស្រួល នឹងកាត់ក្ដី និងនិយាយដើម អ្នកដទៃ៖

មនុស្សស្រី ឬ ប្រុស ដែលឃើញ អ្នកដទៃតែមួយភ្លែត ស្រាប់តែ និិយាយ ឲ្យអ្នកទាំងនោះ បែបនេះឬ បែបនោះ ភ្លាមៗ ខណៈពេលមិនស្គាល់គេ ច្បាស់និង គិតពិចារណាឲ្យបាន វែងឆ្ងាយ សូមកុំយកខ្លួនអ្នក ទៅស្គាល់ ឬឈានទៅដល់ ដំណាក់កាល រៀបការឲ្យ។

៨. ស្លៀកពាក់មិនសមរម្យ៖ 

ជាការពិតណាស់ មនុស្សដែលអ្នកនឹង រៀបការជាមួយនឹង នោះនឹងត្រូវរស់នៅ ជាមួយនឹងអ្នកអស់ពេញមួយ ជីវិត ចុះប្រសិនជា ដៃគូម្នាក់នេះ មិនបានគោរពខ្លួនឯង ដូចជា ការស្លៀកពាក់ ឲ្យបានសមរម្យ ផងនោះ តើអ្នកនឹង ត្រូវប្រឈមមុខ យ៉ាងណាទៅ?

៩. មានគំនិតអវិជ្ជមាន៖

ប្រសិនជារឿង និងរបស់ គ្រប់យ៉ាង ដៃគូអ្នកតែងតែ ប្រទះឃើញ កំហុស ដែលសូម្បីតែ បន្ដិចបន្ដួច និងលើកមកនិយាយ គ្រប់ពេលវេលា តើជីវិត អាពាហ៍ពិពាហ៍ នាថ្ងៃមុខនឹង ទៅជាយ៉ាងណា? 

១០. អ្នកក្បត់៖

កំហុសរបស់មនុស្ស តែងតែកើតមាន និងអាចកែប្រែបាន តែបើសិនជា ក្បត់ និង កុហក សូមអ្នកកុំជឿជាក់ ព្រោះ បើមានលើកទី មួយ និងមានលើកទី២៕

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]