តើប្រិយមិត្តដែលធ្លាប់ ធ្វើដំណើរតាមយន្តហោះ ក្នុងឋានៈជាអ្នកដំណើរ ប្រាកដជាមានកៅអី រឺបន្ទប់ VIP សម្រាប់គេង នៅពេលដែល ធ្វើដំណើរផ្លូវឆ្ងាយ ចុះមានដែលងឿយឆ្ងល់ទេថា តើនារីអាកាសចរ ដែលបម្រើការនៅលើយន្តហោះ គេងនៅកន្លែងណា?

ដោយសារតែគោលការណ៍ ដើម្បីប្រាក់ចំណេញ ក្រុមហ៊ុនអាកាសចរណ៍និមួយៗ តែងតែយកកៅអី របស់អ្នកដំណើរជាចម្បង ដោយកន្លែងសម្រាប់ នារីអាកាសសម្រាក ភាគច្រើនគឺនៅប្រជ្រៀត កន្លែងដែលសេសសល់ ដូចជាខ្លះនៅផ្នែកខាងលើ នៃយន្តហោះ ពីលើកៅអីអ្នកដំណើរ និងខ្លះទៀតមានបន្ទប់កាប៊ីនមួយ ដាច់ដោយឡែកពីគ្នា។


             បន្ទប់សម្រាក របស់នារីអាកាសចរ លើយន្តហោះ ប្រភេទ Boing 777

                 បន្ទប់នេះទូលាយបន្តិច លើយន្តហោះ ប្រភេទ Boeing 787

             រន្ធចម្លោះ ដែលនារីអាកាសចរ អាចមើលឃើញអ្នកដំណើរ ពីបន្ទប់សម្រាក

ចង់ដឹងច្បាស់ ទស្សនាកន្លែងសម្រាប់ នារីអាកាសចរសម្រាក នៅលើយន្តហោះ 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific៖

 

ទន្ទឹមនឹងនេះដែរ កន្លែងសម្រាប់នារីអាកាសចរសម្រាក ក៏ធ្លាប់ស្ថិតនៅផ្នែកខាងក្រោម នៃយន្តហោះដែរ ដូចជាប្រភេទយន្តហោះ Airbus A350 ប៉ុន្តែក្រោយមក បង្វែរទៅផ្នែកលើ នៃយន្តហោះវិញ ដោយទុកផ្នែកខាងក្រោម ដាក់ឥវ៉ាន់ ឲ្យបានច្រើន។

គួរបញ្ជាក់ផងដែរថា កន្លែងដែលនារី អាកាសចរសម្រាក និងកន្លែងដែលអ្នកបើក យន្តហោះសម្រាក គឺដាច់ដោយឡែក ទាំងស្រុងពីគ្នា៕


                 បន្ទាប់សម្រាក របស់អ្នកបើកយន្តហោះ ប្រភេទ Boeing 787 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]