ឥណ្ឌា៖ សត្វឆ្កែមួយក្បាលដែល មានភក្តីភាពយ៉ាងខ្លាំង ជាមួយម្ចាស់ បានដេកយាម ផ្នូរយុវជនជំទង់ម្នាក់ដែលជាម្ចាស់របស់វា អស់ពេល ជាង២ សប្តាហ៍មិន ត្រលប់ទៅផ្ទះ និងមិនស៊ីចំណី អ្វីទាំងអស់។

សត្វឆ្កែ ឈ្មោះ Tommy បានដេកនៅក្បែរផ្នូរ ម្ចាស់ដើម្បីការពារទាំងយប់ ទាំងថ្ងៃ ក្រោយពីពេលម្ចាស់ របស់វាបានស្លាប់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២ ខែសីហា កន្លងទៅ។

ម្ចាស់របស់ឆ្កែនេះ មានឈ្មោះថា Bhaskar Shri អាយុ 18 ឆ្នាំ កាលដែលនៅរស់គេ គឺជាកម្មករ សំណង់ ហើយគេបានចិញ្ចឹម ឆ្កែនេះជាង ៥ ឆ្នាំមកហើយ។ ទោះជាយ៉ាងណា ក៏ដោយ ឆ្កែមួយក្បាលនេះ ត្រូវបានជួយយក ទៅចិញ្ចឹមបន្ត ដោយអ្នកស្រី Dawn Williams ជាមន្ត្រី ផ្នែក ជួយសង្គ្រោះសត្វ (Animal rescue officer) បន្ទាប់ពីវាមិនព្រម ស៊ីអាហារអស់ជាច្រើនថ្ងៃ។

អ្នកស្រី Dawn Williams បានឲ្យដឹងថា ពីដំបូងពេលដែល គាត់ដើរកាត់ទីនោះ គាត់មិនបាន ចាប់អារម្មណ៍ថា ឆ្កែមួយក្បាលនោះដេក យាមផ្នូរ ម្ចាស់វានោះទេ ក៏ប៉ុន្តែបន្ទាប់ពីគាត់ដើរកាត់ កន្លែងនោះម្តងទៀតនៅ ២, ៣ ថ្ងៃបន្ទាប់ ទើបគាត់ចំលែក នៅក្នុងចិត្តព្រោះឆ្កែនោះ មិនទៅណា គឺវានៅតែដេកនៅកន្លែង ផ្នូរនោះដដែល។

“ខ្ញុំបានមើលឃើញឆ្កែនោះ ក្នុងស្ថានភាព ហាក់ដូចជាកំពុង ស្រេកឃ្លាន និងមានទុក្ខព្រួយ ដោយសារតែភ្នែក របស់វាមានដក់ទឹកភ្នែក ក៏ប៉ុន្តែ នៅពេលដែលខ្ញុំយកចំនី និងទឹកទៅឲ្យវា គឺវាមិនបានស៊ីនោះទេ។ ចុងក្រោយនៅពេល ដែលខ្ញុំនិងមិត្តភក្តិ ២,៣ នាក់ទៀតសំរេច ចិត្ត ដើរសួរ ព័ត៌មានពីវា ទើបគេប្រាប់ថា ឆ្កែនោះគឺដេកយាមផ្នូរ ម្ចាស់វាជាច្រើន ថ្ងៃមកហើយ មិនព្រមទៅ ណាទេ វាគឺជាឆ្កែដ៏ស្មោះត្រង់ មួយក្បាល ដែលយើងកម្រ បានជួប” អ្នកស្រី Dawn Williams ដែលជាមន្ត្រី ផ្នែកជួយសង្រ្គោះ សត្វ បានប្រាប់ដូច្នេះ៕




តើអ្នកមានអារម្មណ៍ យ៉ាងណាពេលដែល ឃើញសត្វចិញ្ចឹម ដែលមានភក្តីភាពជាមួយម្ចាស់បែបនេះ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]