ភ្នំពេញ៖ នៅសល់មិនដល់មួយខែទៀតទេ ពិធីបុណ្យភ្ជុំបិណ្ឌនឹង មកដល់ ជាពេលវេលាគួរ ឲ្យសប្បាយ រីករាយក្នុងការជួបជុំ ក្រុមគ្រួសារ និងឧទ្ទិសកុសល ជូនដូនតានិង ញាតិការ ទាំងឡាយ ។ មិនយូរប៉ុន្មាន បវេសនកាលថ្មីនៃឆ្នាំសិក្សា ២០១៤-២០១៥  ក៏នឹងត្រូវចាប់ផ្តើមដែរ វាគឺជាពេលវេលា ដ៏រំភើបក្នុងការ ជួបជុំមិត្តរួម ថ្នាក់ចាស់ៗសារ ជាថ្មី និងឡើងថ្នាក់ថ្មី ។

ដើម្បីចូលរួមអបអរសាទរដល់ឱកាសដ៏គួរឲ្យរំភើបចិត្តខាងលើ សាខាក្រុមហ៊ុន Microsoft Mobile OY ( ឬ Nokia Cambodia) បានផ្តួចផ្តើម កម្មវិធីលក់បញ្ចុះ តម្លៃរហូតដល់ទៅ 20% សម្រាប់ទូរស័ព្ទ ដែលប្រើប្រាស់អ៊ិនធឺ ណិតបាន ដែលក្នុងនោះរួម មានទូរស័ព្ទស៊េរី Lumia, ស៊េរី Nokia X/XL និងស៊េរី Nokia Asha គ្រប់ម៉ូដែលទាំងអស់ ជូនដល់អតិថិជនកម្ពុជា ។

យោងតាមលោក Rahul Karve អគ្គនាយកថ្មីនៃ សាខាក្រុមហ៊ុន Microsoft Mobile OY ប្រចាំនៅ កម្ពុជា (Nokia Cambodia) ៖ កម្មវិធីលក់បញ្ចុះតម្លៃ នឹងចាប់ផ្តើមពី ថ្ងៃនេះតទៅ ហើយនឹងត្រូវបញ្ចប់ទៅវិញ ក្នុងរយៈពេលមួយខែ ឬ រហូតដល់ចំនួន ដែលបានកំណត់ អស់ពីស្តុក ។ លោកបានបន្ថែមថា ក្រៅពីចូល រួម អបអរសាទរ ភាពរីករាយនៃឱកាសសំខាន់ៗ ដូចបានរៀបរាប់ ខាងលើ កម្មវិធីលក់បញ្ចុះតម្លៃ ខាងលើនេះ ក៏មានបំណងផ្តល់ ធ្វើឲ្យអតិថិជនទូទៅ ក៏ដូចជាសិស្សនិស្សិតឲ្យ កាន់តែមាន លទ្ធភាពក្នុង ការការទិញស្មាតហ្វូន ដែលអាចយកប្រើ ដើម្បីចូលទៅប្រើ ប្រាស់អ៊ិនធឺណិត ឬប្រើប្រាស់បណ្តាញ សង្គមដែលកំពុងពេញនិយម ដូចជា Facebook ឬប្រើប្រាស់កម្មវិធី ផ្សេងៗផ្តល់ជូន ដោយឥតគិតថ្លៃពី Microsoft ដូចជាកម្មវិធី ផ្ទុកឯកសារអនឡាញ OneDrive, កម្មវិធីអ៊ីមែល Outlook.com, កម្មវិធីកំណត់ ហេតុ OneNote ជាដើម ដែលកម្មវិធីទាំងនេះដើរ ទាំងនៅលើទូរស័ព្ទ និងកុំព្យូទ័រ Windows ក្នុងពេលតែមួយ។

ដូច្នេះសូមរីករាយ ជាវផលិតផល Nokia Lumia, Nokia X និង Nokia Asha ដោយមេត្រី !

បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]