បរទេស៖ បន្ទាប់ពីស្ថិតនៅ ក្នុងនាមជា គូដណ្តឹងនិងគ្នា អស់រយៈពេល ជាច្រើនឆ្នាំ រួចមក Brad Pitt រួមនិង Angelina Jolie ដែលសុទ្ធសឹង តែជាតារា សម្តែងហូលីវូដ ដ៏ល្បីល្បាញនោះ ពេលនេះបានសម្រេច ដឹកដៃគ្នា ចូលរោងការ ហើយកាលពី ថ្ងៃសៅរ៏មុននេះ នៅឯប្រទេស បារាំង។


យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា គូស្នេហ៍មួយគូ នេះបាននាំគ្នា ទៅចុះអេតាស៊ីវិល នៅឯរដ្ឋ California សហរដ្ឋអាមេរិក រួចត្រឡប់មកប្រារព្ធ ពិធីអាពាហ៍ពិពាហ៍ របស់ពួកគេ នៅឯ ភូមិគ្រឹះ នាប្រទេសបារាំង ក្នុងលក្ខណៈ ស្ងប់ស្ងាត់ដោយ មានការចូលរួម ពីគ្រួសារនិង មិត្តភក្តិជិតស្និទ្ធ ប្រមាណជាង ២០នាក់ ប៉ុណ្ណោះ។


ការរៀបការ របស់ Brad និង Angelina ក៏មានការចូលរួម ពីសំណាក់កូនៗ របស់ពួកគេ ផងដែរដោយមាន Maddox និង Pax គឺជាអ្នកដឹកដៃ ម្តាយរបស់គេ ចូលទៅក្នុងពិធី។ លើសពីនេះទៅទៀត គូស្នេហ៍មួយគូនេះ ក៏បម្រុងនឹងធ្វើ ដំណើរទៅកាន់ កោះម៉ាល់ឌីវ (Maldives) ដើម្បីក្រេបទឹកឃ្មុំ នៅទីនោះមុន នឹងត្រឡប់មក បន្តការងាររបស់ ពួកគេវិញ។

គួរបញ្ជាក់ផងដែរថា ចំណងនិស្ស័យ រវាង Brad Pitt និង Angelina Jolie ជួបគ្នាលើកដំបូង នៅពេលដែល ពួកគេសម្តែង រួមគ្នាក្នុង រឿងមួយដែល មានចំណងជើងថា “Mr. and Mrs. Smith” ដែលជារឿង មនោសញ្ចេតនា បែបកំប្លែង និងត្រូវបានផលិត នៅក្នុងឆ្នាំ ២០០៥។ ម្យ៉ាងវិញទៀត មង្គលការ របស់ពួកគេ ទាំងពីរនេះក៏ត្រូវ បានតារាល្បីល្បាញ និងមនុស្សជាច្រើន ជុំវិញពិភពលោក ចូលរួមអបអរ និងសម្តែងភាព រីករាយផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ ចំពោះគូស្នេហ៍ ដ៏សាកសម មួយគូនេះ?

ឈុតសម្តែង រវាង Brad Pitt និង Angelina Jolie ក្នុងរឿង Mr. and Mrs. Smith

រូបថតរបស់ គូស្នហេ៍ថ្មីថ្មោង ទាំងពីរនេះ រួមនិងកូនៗ របស់ពួកគេ




ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]