នារីវ័យក្មេង ស្រស់ស្អាតម្នាក់ បានរត់ស្រាត ននលគោក ជុំវិញបរិវេណ នៃទីប្រជុំជន ដែលមានមនុស្ស ជាច្រើន ដើម្បីទទួលបាន ការសិក្សា ឥតគិតថ្លៃ ពេញ១ឆ្នាំ ពីកម្មវិធីមួយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីវ័យក្មេង មានរូបសម្បត្តិ ស្រស់សោភាម្នាក់ មានឈ្មោះថា Sabine បានរត់ស្រាត ជុំវិញបរិវេណ ទីប្រជុំជន Dam Square ស្ថិតក្នុងទីក្រុង Amsterdam នៃប្រទេសហូឡង់ ដើម្បីទទួលបាន ការសិក្សាឥតគិតថ្លៃ នៅសាកលវិទ្យាល័យ ពេញ១ឆ្នាំ ពីកម្មវិធីមួយ របស់វិទ្យុ “SLAM! FM”។

ការរត់ស្រាត របស់នាង Sabine បានធ្វើឲ្យមនុស្សជាច្រើន ដែលកំពុងឈរផ្តុំគ្នា នៅឯបរិវេណ ទីប្រជុំជន Dam Square មានការភ្ញាក់ផ្អើល និងសម្លឹងមើល គ្រប់ៗគ្នាតែម្តង។ ជាមួយគ្នានេះដែរ ខ្សែវីដេអូ នៃការរត់ស្រាត របស់នាង Sabine ក៏ត្រូវបានបង្ហោះ ទៅលើបណ្តាញ YouTube ផងដែរ ខណៈមានមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងកោតសរសើរនាង បន្ទាប់ពីបានទស្សនារួច។

យ៉ាងណាមិញ បន្ទាប់ពីការរត់ អស់១ជុំ នៅឯបរិវេណ ទីប្រជុំជននោះរួច នាង Sabine នៅមិនទាន់ បញ្ចប់ភារៈកិច្ចឡើយ ពោលគឺ នាងត្រូវលេង ល្បែង “Ice Bucket Challenge” ដើម្បីធ្វើការ បរិច្ចាកប្រាក់ ទៅកាន់ ALS ផងដែរ៕

តោះ! ចង់ដឹងយ៉ាងណា ទស្សនាវីដេអូទាំងអស់គ្នា៖


ប្រភព ៖ asiantown.net

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]