ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់និងព្រឹព្រួចមួយ បង្កដោយរថយន្ត ធុនយក្សដឹក ទំនិញធុនធ្ងន់ បុកកិន ម៉ូតូ របស់ជនជាតិឥណ្ឌាលក់មុងភួយ បណ្តាលឱ្យសព ខ្ទេចសាច់វល់ ដាច់ក្បាល ដៃ ជើង រាយប៉ាយពេញផ្លូវជាតិ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៥៥នាទីយប់ថ្ងៃទី២៨ សីហា នៅលើកំណាត់ ផ្លូវជាតិលេខ៦ ត្រង់ចំណុច ផ្លូវបំបែកជា៤ ខាងលិចភូមិគោកលុន ទល់មុខខ្លោងទ្វារ ចូលវត្តកក់ ស្ថិតក្នុងភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ។

លោកវរសេនីយ៍ត្រី មាស រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា សពជនរងគ្រោះ មិនទាន់ ត្រូវបាន គេស្គាល់អត្តសញ្ញាណ នៅឡើយទេ តែគេស្គាល់ថា ជាជនជាតិឥណ្ឌាដើរលក់មុង និងភួយ តាមភូមិ ក្នុងស្រុកព្រះនេត្រព្រះ ជិៈម៉ូតូម៉ាកហុង ដាធុនសេ១០០ ស៊េរីចាស់ ពណ៌ព្រីងទុំ ពាក់ស្លាកលេខ ឃ.៦៩៦៦បប១។ ចំណែករថយន្តបង្ក ម៉ាកហ៊ីណូយីឌុបធុនយក្ស ដឹកស៊ីម៉ងត៏ ពាក់ស្លាកលេខ ប.មានជ័យ 3A.0306 ក្រោយពីកើតហេតុ អ្នកបើកបររត់ គេចខ្លួនបាត់។ លោកអធិការ បានបញ្ជាក់ថា មុនពេលកើតគេឃើញ រថយន្តដឹកស៊ីម៉ងត៏ បានបើកបរក្នុងទិស ដៅពីលិចទៅកើត ក្នុងល្បឿនលឿន ពេលនោះជនរងគ្រោះបាន បើកម៉ូតូចេញពីផ្លូវលំឡើងមក កាន់ផ្លូវជាតិលេខ៦ ក៏ត្រូវរថយន្តបុកកិនពីលើ បណ្តាលសពជន រងគ្រោះដាច់ជើងទាំ២ ដាច់ក្បាល ចេញពីដងខ្លួន ចំណែកដងខ្លួនរយះដូច គេពុះជ្រៀកសាច់រាយ ប៉ាយពេញផ្លូវ ។

ក្រោយពីកើតហេតុ សពត្រូវបានក្រុមគ្រូពេទ្យនិងកម្លាំងសមត្ថកិច្ចរើសប្រមូលយក ទៅតម្កល់នៅ វត្តជនធារាម សម្បត្តិ ហៅវត្តជប់ ដើម្បីរង់ចាំ សាច់ញាតិ មិត្តភក្តិ យកទៅរៀបចំធ្វើបុណ្យ ចំណែករថយន្តនិងម៉ូតូ ត្រូវបានកម្លាំងនគរបាលជំនាញ នគរបាលចរាចរ យកទៅរក្សា ទុកនៅអធិការ និងស្វែងរកអ្នកបើកបរ ចូលខ្លួនមកដោះស្រាយតាមច្បាប់៕


ក្រុមគ្រូពេទ្យដើរប្រមួលរកបំណែកសពជនរងគ្រោះ

ជើងជនរងគ្រោះដែលដាច់

រថយន្តបង្ក

ម៉ូតូជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]