អាមេរិក៖ កូនឆ្កែមួយក្បាល ឈ្មោះ Jiff មិនត្រឹមតែ ស្អាត ឆ្លាត និង គួរឲ្យស្រលាញ់ នោះទេ វា ថែមត្រូវអាច បំបែកកំណត់ត្រាពិភពលោក ជា កូនឆ្កែតែមួយ ក្បាលគត់ ដែលអាច ឈរនិងដើរ ជាមួយ ជើងពីរ របស់វាបានលឿនជាងគេ លើពិភពលោកនេះ ។

កូនឆ្កែ ដែលស្អាត និងគួរឲ្យស្រលាញ់ជាងគេ លើពិភពលោក 

ប្រភពព័ត៌មាន បានឲ្យដឹងថា កូនឆ្កែ Jiff នេះ ជាពូជឆ្កែ Pomeranian ហើយវាមាន អាយុ៤ឆ្នាំ និង ទម្ងន់ជាង ២.២ គីឡូក្រាម ដែលវា ត្រូវបាន ដាក់ ចូលក្នុងបញ្ជីកំណត់ត្រាពិភពលោក ទី ៦០ ។

កូនឆ្កែJiff នេះ អាច រត់ដោយប្រើ ជើងខាងក្រោយបាន ១០ម៉ែត្រក្នុង ៦.៥៦វិនាទី ខណៈដែលវា អាចរត់ដោយប្រើជើងខាងមុខ បាន៥ម៉ែត្រ  ក្នុងរយៈពេលតែ ៧.៧៦វិនាទី ។ សំរាប់ថេរវេលា ដែលវា ធ្វើបាន នេះគឺ វាអាចធ្វើបាន លឿនជាង សត្វឆ្កែដទៃ ទៀត នៅលើលោកនេះ។

គួរបញ្ជាក់ដែរថា កូនឆ្កែ Jiff ក៏ជាឆ្កែដ៏ល្បីល្បាញមួយផងដែរ នៅក្នុង បណ្តាញអ៊ីនធើណេត ហើយវាថែម ទាំងបាន ចូលក្នុងកម្មវិធីទូរទស្សន៍ ជារឿយៗ និង ធ្វើជាកូនឆ្កែម៉ូឌែល ថតក្នុង កាសែត និង ទស្សនាវដ្តីផងដែរ ៕ 




រូបភាពៈ កូនឆ្កែ Jiff ទទួលបាន កំណត់ត្រាពិភពលោក 

តើប្រិយមិត្ត គិតថា ឆ្កែនេះស្អាតនិង គួរឲ្យស្រលាញ់ទេ?

ប្រភព news.yahoo

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]