ចិន៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ រស់នៅទីក្រុងប៉េកាំង បានទទួលនូវ ឱកាសទី២ ដែលអាចប្រើប្រាស់ ជីវិតរស់នៅ ដូចមនុស្សធម្មតា បន្ទាប់ពីគ្រូពេទ្យ បានផ្សាំឆ្អឹងកង 3D ដែលពួកគេទើបតែ ផលិតបាន ទៅនឹងឆ្អឹងកង.ក របស់គេ។

ឆ្អឹងកង 3D ដែលគេបោះពុម្ពបាន ដំបូងបង្អស់នៅលើ ពិភពលោកនេះ ត្រូវបានបង្កើតឡើង ដោយក្រុមគ្រូពេទ្យ នៅសាកលវិទ្យាល័យពេទ្យ ទីក្រុងប៉េកាំង ហើយវានឹងត្រូវ ធ្វើការវះកាត់ ដាក់បញ្ចូលទៅក្នុង.ក របស់ក្មេងប្រុស Minghao ដែលទទួលរងរបួស ពីការលេងបាល់។ គ្រូពេទ្យ ក៏បានបញ្ជាក់ដែរថា ពួកគេសម្រេចចិត្ត វះយកឆ្អឹងកងខ្នង ទី២របស់គេចេញ ដើម្បីការពារ ការរីរាលដាល នៃជំងឺមហារីក ។

ជាមួយគ្នានេះដែរ ឆ្អឹងកង 3D ត្រូវបានគេបោះពុម្ពឡើង ដោយចម្លងពីឆ្អឹងកង ពិតដែលមានស្រាប់ ដែលធ្វើពីម្សៅ titanium ដែលមាន ទំងន់ស្រាល អាចជំនួសឲ្យឆ្អឹងកង ពិតប្រាកដបាន។ លោកវេជ្ជបណ្ឌិត Lui Zhongjun បាននិយាយថា “នេះគឺជាការប្រើប្រាស់ ដំបូងនៃឆ្អឹងកង 3D ដែលមានទំងន់ស្រាល ដែលជាឧបករណ៍ សិប្បនិម្មិតដ៏ថ្មីមួយ នៅលើពិភពលោក ផងដែរ”។

យ៉ាងណាមិញ ឆ្អឹងកង 3D ដែលបានវះកាត់ ដាក់ទៅក្នុង ឆ្អឹងកងក របស់ក្មេងប្រុស Minghao នោះ បានចំណាយពេល វះកាត់ដល់ទៅ៥ម៉ោង ហើយបន្ទាប់ពីវះកាត់ គេត្រូវការពេល ជាច្រើនខែ ដើម្បីឆ្អឹងកង3D នោះផ្សាំជាប់ជាមួយនឹង ឆ្អឹងកងពិតប្រាកដ៕

ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]