បរទេស៖ បន្ទាប់ពីមានដំណឹង នៃការប្រកាស ចេញលក់ទូរស័ព្ទ iPhone 6 នាថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ ក៏នៅមានឧបរកណ៍ ផ្សេងទៀតដែល ត្រូវគេរំពឹងថា នឹងដាក់លក់ ទន្ទឹមគ្នានេះដែរ នោះគឺនាឡិកាដៃ iWatch ដែលភ្ជាប់មក ជាមួយកម្មវិធី ក៏ដូចជា សមត្ថភាពជាច្រើន ផងដែរ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្រុមហ៊ុន Apple កំពុងតែនឹងត្រៀម ដាក់បង្ហាញឧបករណ៍ ថ្មីស្រឡាងរបស់ខ្លួន (iWatch) ជាផ្លូវការ ដែលអាចនឹងធ្វើ ឡើងស្របគ្នា ជាមួយនឹងការ ដាក់លក់នៃ ទូរស័ព្ទជំនាន់ ថ្មីរបស់ខ្លួន។

ចំពោះសមត្ថភាព នៃនាឡិកា iWatch នេះត្រូវបាន អ្នកជំនាញបង្ហើប ឲ្យដឹងថា វាមានបច្ចេកវិទ្យា ខ្ពស់ និងមាន កម្មវិធីជាច្រើន នៅក្នុងនោះ ដូចជាកម្មវិធី សម្រាប់ត្រួតពិនិត្យ សុខភាពរបស់ មនុស្សជាដើម។ គួរបញ្ជាក់ ផងដែរថា កម្មវិធីត្រួត ពិនិត្យសុខភាព នេះគឺវាផ្តោត សំខាន់ទៅលើ កម្រិតឈាម ចង្វាក់បេះដូង និងបញ្ហាសំខាន់ៗ ផ្សេងទៀតដែល មនុស្សកំពុង ជួបប្រទះ សព្វថ្ងៃនេះ។ វានឹងតាមដាន ជារៀងរាល់ថ្ងៃ នៅពេលមនុស្ស ពាក់វាហើយ ប្រសិនបើ សុខភាពរបស់យើង មិនធម្មតានោះ វានឹងបញ្ជូនសញ្ញា ចូលទូរស័ព្ទដៃ របស់អ្នកភ្លាមៗ តែម្តង។ លើសពីនេះទៅទៀត វានៅមាន សមត្ថភាពអាច គ្រប់គ្រងនិង បញ្ជាគ្រឿងម៉ាស៊ីន មួយចំនួន នៅក្នុងផ្ទះទៀតផង។

យ៉ាងណាមិញ មិនទាន់មាន ការអះអាង ជាក់លាក់ណាមួយ នៅឡើយចំពោះ រូបរាងក៏ដូចជា ទំហំនៃនាឡិកា iWatch។ នេះគឺជាដំណឹង ថ្មីមួយទៀត សម្រាប់អ្នកដែល និយមប្រើប្រាស់ ផលិតផល របស់ក្រុមហ៊ុន Apple ហើយយើងនឹងរង់ចាំ មើលថាតើ ឧបករណ៍ទាំងនេះ នឹងអាចដាក់បង្ហាញ ក៏ដូចជាចេញលក់ នៅខែកញ្ញា តាមកាលកំណត់ ដែរឬយ៉ាងណា៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

នេះគឺជា រូបរាងរបស់ iWatch ដែលយោងតាម Concept របស់អ្នកជំនាញ





ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]