ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំង នគរបាល ក្រុងសិរីសោភ័ណ ចាប់ខ្លួន ក្រោយពីជននេះ រត់ម៉ូតូឌុប ដឹកចំស្រីស្អាត យកចូលផ្ទះ របស់ខ្លួន រួចធ្វើសកម្មភាព រំលោភសេពសន្ថវៈ រហូតបានសម្រេច កាលពីថ្ងៃទី២៧ សីហា ស្ថិតក្នុង ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

លោក ស៊ីវ សុជាតិ អធិការនគរបាល ក្រុងសិរីសោភ័ណ បានឲ្យដឹងថា ក្រោយពីទទួលបាន ពាក្យបណ្តឹង ពីនារីរងគ្រោះ លោកក៏បាន បញ្ជាកម្លាំង ចុះទៅស្រាវជ្រាវ ភ្លាមៗ និងឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ អៀន ស៊ីវណ្ណធឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅ ក្នុងភូមិកើតហេតុ ជាអ្នករត់ម៉ូតូឌុប ។

ជននេះបន្ទាប់ពី រំលោភបានសម្រេច បានយកលុយ របស់នារីរងគ្រោះ ចំនួន៧ម៉ឺនរៀល និងទូរសព្ទ័ដៃ មួយគ្រឿង ថែមទៀតផង ។ ចំណែកនារីរងគ្រោះ អាយុ២៧ឆ្នាំ ទើបត្រឡប់ មកពីភ្នំពេញ ។ 

ក្រោយពីឃាត់ខ្លួន ជនសង្ស័យ អៀន ស៊ីវណ្ណធឿន បានសារភាព នៅចំពោះមុខ សមត្ថកិច្ចថា ខ្លួនពិតជាបាន ចាប់នារីរងគ្រោះ រំលោភបានសម្រេចមែន និងបានគំរាមកំហែង ដោយសារតែ ឃើញនាងមានរូបរាងស្អាត ហើយទ្រាំមិនបាន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

ជនសង្ស័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]