ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាបុគ្គលិក បម្រើការ នៅក្នុងភោជនីយដ្ឋាន ហង្សមាសខារ៉ាអូខេ ដែលមានទីតាំង នៅតាមបណ្តោយផ្លូវ ជាតិលេខ១១ ស្ថិតក្នុងភូមិ៤ ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ដោយខឹងសង្សារ ឱបថើបស្រីថ្មី នៅចំពោះមុខ នាងផឹកស្រាស្រវឹង បម្រុងលោតទឹក សម្លាប់ខ្លួន ពីលើស្ពានស្ទឹងស្លូត តែត្រូវបានមិត្តភក្តិ ជួយឃាត់ទាន់ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលារសៀល ថ្ងៃទី២៧ សីហា ។

ស្ត្រីដែលប៉ុនប៉ង សម្លាប់ខ្លួន ត្រូវបានគេ ស្គាល់ឈ្មោះ ស្រីភាព ។ ដំបូងស្រ្តីរូបនេះ បានផឹកស៊ី ជាមួយមិត្តភក្តិ ជាច្រើននាក់ រហូតដល់ស្រវឹង ជោកជាំ នៅក្នុងភោជនីយដ្ឋាន ជំនោរស្ទឹងមានជ័យ ដែលមានទីតាំង នៅខាងកើត ស្ពានស្ទឹងស្លូត ចម្ងាយ២០ម៉ែត្រ ស្ថិតក្នុងភូមិ ក្រាំងក្អក ឃុំកំពង់សឹង ស្រុកព្រះស្តេច ។

ក្រោយពីផឹកស្រវឹង ជោកជាំហើយ ពុំដឹងថា មានរឿងអីនោះទេ ស្រាប់តែស្រីភាព បានរត់ចេញ ពីកន្លែងផឹកស៊ី មកលោតពីលើ ស្ពានស្ទឹងស្លូត ចុះទៅក្នុងទឹកទន្លេ ដើម្បីសម្លាប់ខ្លួន តែសំណាងល្អ បានមិត្តភក្តិ ដែលផឹកស៊ី ជាមួយ រត់តាមពីក្រោយ មកចាប់ស្រវា ឱបចង្កេះទាន់ កុំអីស្រីភាពធ្លាក់ចុះទៅក្នុងទឹកទន្លេ ស្លាប់បាត់ទៅហើយ ។

តាមការរៀបរាប់ របស់មិត្តភក្តិ ស្រីភាព ដែលមានឈ្មោះ សុខ ហេង ភេទប្រុស អាយុ២៧ឆ្នាំ ឱ្យដឹងថា នៅវេលាម៉ោង ៤រសៀល ពួកគេមានគ្នា ចំនួន៦នាក់ ប្រុស៤នាក់ ស្រី២នាក់ បានទៅផឹកស៊ី នៅក្នុងហាង ជំនោរស្ទឹងមានជ័យ ។

ខណៈកំពុងតែផឹកស៊ី យ៉ាងសប្បាយ ស្រាប់តែ មានបញ្ហាកើតឡើង ដោយមិត្តប្រុស ស្រីភាព បានទៅឱបថើប ស្រីម្នាក់ទៀត នៅចំពោះមុខ ស្រីភាព ជាហេតុធ្វើឱ្យ ស្រីភាព ខឹង ក៏រត់ទៅលោតទឹក សម្លាប់ខ្លួនតែម្តង ៕

នារីគិតខ្លីត្រូវមិត្តភក្តិចាប់ឃាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]