អាមេរិក៖  យន្តហោះ ធុនតូចមួយគ្រឿងបាន ធ្លាក់និងឆេះផ្ទុះភ្លាមៗ បន្ទាប់ពីទើបតែហោះចេញ ពីព្រលានយន្តហោះ កាលពី យប់ថ្ងៃអង្គារ៍ បណ្តាលឲ្យ និស្សិតសាកល វិទ្យាល័យ ចំនួន ៤ នាក់ បានស្លាប់ ក្នុងហេតុការណ៍ នេះ ។

ប្រភពព័ត៌មាន បានឲ្យ ដឹងថា និស្សិតទាំង ៤នាក់ ដែលបានស្លាប់ ក្នុងហេតុការណ៍នេះ ត្រូវបាន កំណត់អត្តសញ្ញាណ បានដឹងថា ជា និស្សិត រៀននៅ សាកលវិទ្យាល័យ Case Western Reserve នៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក ហើយ ពួកគេទាំង បួននាក់គឺ មាន និស្សិតប្រុសបីនាក់ ដែល និស្សិត ពីរនាក់ រៀនឆ្នាំ ទី១ មានអាយុ១៨ឆ្នាំ និង និស្សិតពីរនាក់ ទៀតមាន អាយុ២០ឆ្នាំ រៀនឆ្នាំទី២ ។

ប្រភពដដែល បានឲ្យដឹងថា ប៉ូលីស បាននិយាយថា ពួកគេទាំងបួន បានជួលយន្តហោះ ធុនតូច ស៊េរី Cessna 172R ដើម្បីរៀនបើក យន្ត ហោះ ក្នុងទីក្រុង ដែលមាន និស្សិតអាយុ២០ឆ្នាំម្នាក់ជា អ្នកបញ្ជា បើកយន្តហោះ ប៉ុន្តែជាអកុសល ពួកគេបានជួបឧបទ្ទវហេតុ ក្នុងថ្ងៃរៀន បើក ថៃ្ងដំបូងតែម្តង។

យ៉ាងណាមិញ ប៉ូលីសនឹង បន្តធ្វើ ការស៊ើបអង្កេត លើករណីធ្លាក់យន្តហោះនេះ ដែលនឹង ធ្វើការសន្និដ្ឋាន ជាបឋមនៅសប្តាហ៍ក្រោយ ហើយ ការស៊ើបនេះ នឹងចំណាយពេល ១ឆ្នាំ ទើបដឹងពីមូលហេតុ ពិតប្រាកដ លើហេតុការណ៍នេះ ផងដែរ៕




រូបភាពៈ សភាពកំទេចកំទី យន្តហោះដែលបានផ្ទុះឆេះ 



ប្រភព news.yahoo

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]