អេស្ប៉ាញ៖ បុរសជនជាតិប៊ែលហ្សិក ម្នាក់ត្រូវ បញ្ជូនទៅពេទ្យភ្លាមៗក្រោយពី គាត់បានលេងល្បែង Ice Bucket Challenge ខុសពីគេ ដោយ ឲ្យ យន្តហោះដឹកទឹកជាង ៤០០ ហ្គាលុង (១៥៣៩ លីត្រ) ហោះមក ចាក់ស្រចលើខ្លួនរបស់គាត់។

បុរសវ័យ៥១ ឆ្នាំខាងលើមាន ឈ្មោះថា Bruno Brokken ជាជាងថតរូប រស់នៅរដ្ឋកាលីហ័្វរញ៉ា បានដេក ក្រាបទៅលើដី បន្ទាប់ពី យន្តហោះ ដឹកទឹក ដែលបើកដោយមិត្តភក្តិរបស់គាត់ បានចាក់ទឹកទៅលើ រូប គាត់ ខ្ទង់ពាន់លីត្រ។ លោក Bruno Brokken ត្រូវបានបញ្ចូន ទៅមន្ទីរពេទ្យ Josep Trueta តាមរយៈ យន្តហោះ សង្គ្រោះបន្ទាន់ ដោយសារតែ គេបារម្ភពី ស្ថានភាព រងគ្រោះថ្នាក់របស់គាត់ អាចនឹងមានភាព ធ្ងន់ធ្ងរ តែទោះជា យ៉ាងណាក៏ដោយ មិត្តភក្តិរបស់គាត់បាន ឲ្យដឹងថា គាត់បានដឹងខ្លួនវិញហើយ ដោយសារមិនមាន របួសអ្វីប៉ះពាល់ ដល់ផ្នែកខាងក្នុង រាងកាយរបស់គាត់នោះទេ។


លោក Bruno Brokken (នៅខាងស្តាំ) និងមិត្តភក្តិរបស់គាត់

“គាត់បានភ្ញាក់ដឹងខ្លួន វិញហើយនៅពេលនេះ ហើយស្ថានភាពរបស់គាត់ អាចនឹងបានប្រសើរក្នុងពេល ឆាប់ៗនេះ។ ពួកយើងបានប្រើប្រាស់ យន្តហោះ ដែលទុកសំរាប់ពន្លត់ភ្លើងឆេះព្រៃ យកមកប្រើ ហើយវាគឺជាកម្មសិទ្ធិ របស់ក្រសួងកសិកម្ម របស់ប្រទេសអេស្ប៉ាញ”។

“យើងមានការសោកស្តាយ ដែលមិនបាន គិតគូរជាមុន ពីផលប៉ះពាល់របស់ បរិមាណទឹកដ៏ច្រើន ជាមួយនឹងអ្នកលេងល្បែងនេះ” លោក Rolf Kuratle ដែលជាមិត្តភក្តិ របស់លោក Bruno Brokken និងជាក្រុមការងាររៀបចំ បានប្រាប់ដូច្នេះ។

ទោះជាយ៉ាងណា ពេលនេះប៉ូលីសនៅ Catalonia របស់អេស្ប៉ាញ ក៏បានបើកការស៊ើបអង្កេតលើ ហេតុការណ៍នេះផងដែរ៕


យន្តហោះដែលគេប្រើ លេង Ice bucket challenge

ខាងក្រោមគ្រាន់តែជា វីដេអូតំណាង ដើម្បីបន្ថែមអត្ថន័យ ប៉ុណ្ណោះ

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]