ភ្នំពេញ៖ បុរសម្នាក់ ដែលគេអះអាងថា មានជំងឺស្កន់ ខណៈដើរសុខៗ ស្រាប់តែប្រកាច់ បាត់មាត់ បាត់ក ធ្វើឲ្យមាន ការភ្ញាក់ផ្អើល ដល់នគរបាលមូលដ្ឋាន រួចហៅកង់បី ដឹកទៅកាន់មន្ទីរពេទ្យ រុស្ស៊ី ដើម្បីជួយព្យាបាល ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៧ និង៤៥នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៤ ស្ថិតត្រង់រង្វង់មូល ចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមប្រជាពលរដ្ឋ នៅក្បែរកន្លែង កើតហេតុ បាននិយាយថា បុរសខាងលើ ជាមនុស្សមានជំងឺស្កន់ ហើយមកប្រកាច់នៅ ក្បែររង្វង់មូលចោមចៅ នេះបើតាមពួកគាត់ចាំ ប្រហែលជាជាង ១០លើកមក ហើយ ។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរ កន្លែងកើតហេតុ បាននិយាយថា បុរសមានជំងឺស្កន់នេះ ឈ្មោះ អេង ស៊ី អាយុ ៣០ឆ្នាំ រស់ព្រែកដំបង ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ ប្រជាពលរដ្ឋបានបន្តថា មុនពេលកើតហេតុ បុរសខាងលើនេះ មិនដឹងជាដើរ មកពីណានោះទេ លុះមកដល់ ក្បែររង្វង់មូល ចោមចៅ ស្រាប់តែប្រកាច់ បែកពពុះមាត់ បាត់មាត់បាត់ក ធ្វើឲ្យមាន ការភ្ញាក់ផ្អើល ដល់នគរបាល មូលដ្ឋាន ហៅរថយន្តសង្គ្រោះ ទៅដឹកជនរងគ្រោះ ប៉ុន្តែដោយពុំឃើញ មានរថយន្ត សង្គ្រោះមក ដឹកជនរងគ្រោះ យកទៅសង្គ្រោះនោះ ទើបនគរបាលប៉ុស្តិ៍ ហៅម៉ូតូកង់បីឲ្យ ដឹកយកទៅកាន់មន្ទីរពេទ្យ តាមការសំណូមពរ របស់ជនរងគ្រោះ គឺទៅកាន់មន្ទីរពេទ្យរុស្ស៊ី ។

ប្រជាពលរដ្ឋបានបន្តថា ជនរងគ្រោះខាងលើនេះ គឺជាមនុស្សមាន ជំងឺស្កន់ ពីព្រោះធ្លាប់ ប្រកាច់នៅក្បែរ រង្វង់មូលចោមចៅនេះ ប្រហែលជាជាង ១០លើកមកហើយ នគរបាលតែងតែ ហៅរថយន្តសង្គ្រោះ ដឹកយកកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ជាបន្តបន្ទាប់ ប៉ុន្តែជួលកាល រថយន្តដឹកទៅពេល ដែលរថយន្ត ត្រឡប់មកវិញ បានបន្តិចស្រាប់តែ ឃើញជនរងគ្រោះ ត្រឡប់មកវិញដែរ ។ ប្រជាពលរដ្ឋ បានបន្ថែមថា ជំងឺនេះគេហៅស្កន់ ឬហៅថា ជំងឺឆ្កួតជ្រូក ជំងឺនេះបន្ទាប់វា ធ្វើទុកហើយ គឺអ្នកជំងឺហាក់បី ដូចមានសភាព ធម្មតាពុំកើតអីសោះ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]