អៀរឡង់៖ វាជារឿង ដ៏គួរឲ្យព្រឺក្បាល មែនទែននៅពេល ដែលអ្នកទេសចរ មួយក្រុមបានទៅ ទស្សនាវិមាន ដ៏ធំមួយស្ថិតនៅ ក្នុងប្រទេសអៀរឡង់ ដែលល្បីថា មានខ្មោចលង ខ្លាំងមែនទែន រួចក៏បានថតជាប់ រូបខ្មោចរបស់ ក្មេងស្រីម្នាក់។

លោក Thomas Beavis អាយុ២១ឆ្នាំ មកពីទីក្រុង Lewisham នៃប្រទេស អង់គ្លេស បានចាប់អារម្មណ៍ ថាមានរបស់ម្យ៉ាង ដែលប្លែកនិង គួរឲ្យឆ្ងល់នៅ ក្នុងរូបថតកាមេរ៉ា ដែលលោកទើបតែ ថតនៅពេល ដើរកំសាន្តនៅ ឯវិមាននោះ។

ហើយក្នុងរូបថតនោះ គាត់បានប្រទះ ឃើញរូបរាងដូចជា ខ្មោចស្រីមួយហាក់ ដូចជាកំពុង ដើរចេញពី វិមាននោះនិង ដើរតាមក្រុម ទេសចរទាំងនោះ។

គួរបញ្ជាក់ផងដែរថា ព្រលឹងខ្មោចក្មេងស្រី នេះត្រូវបានគេ ជឿជាក់ថាជា ព្រលឹងរបស់ Anne Tottenham ដែលធ្លាប់រស់នៅ ក្នុងវិមានមួយនេះ អំឡុងឆ្នាំ ១៧៦៦ តែក្រោយមកនាង ក៏ធ្លាក់ខ្លួនឈឺ និងត្រូវបានគ្រួសារ របស់នាងចាក់សោរ ឃុំទុក នៅក្នុងបន្ទប់ ក៏ព្រោះតែមិនចង់ ឲ្យជំងឺរបស់នាង ឆ្លងទៅអ្នកដទៃ បន្ទាប់មកនាង ក៏បានស្លាប់នៅក្នុងនោះ ដែលមនុស្សជាច្រើន ជឿថាព្រលឹងរបស់នាង នៅតែវិលវុលក្នុង វិមានមួយនេះ រហូតមកដល់ សព្វថ្ងៃ។

យ៉ាងណាមិញ មនុស្សមួយចំនួន បានយល់ថា រូបនោះវាគ្រាន់ តែជាចំណាំងផ្លាត នៃព្រះអាទិត្យ ទើបថតទៅឃើញ ដូចជាស្រមោលមនុស្ស តែក៏មានមនុស្ស ជាច្រើនផ្សេងទៀត យល់ថាវាពិតជា ព្រលឹងខ្មោចរបស់ ក្មេងស្រីម្នាក់នោះមែន៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ ពេលដែលបាន ឃើញរូបថតនេះ?



ប្រភព៖ មេត្រូ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]