យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីវ័យ៩ឆ្នាំម្នាក់ បានជ្រុលដៃ បាញ់សម្លាប់ គ្រូបង្ហាត់ បាញ់កាំភ្លើងម្នាក់ ដោយចៃដន្យ ខណៈកំពុង រៀនបាញ់កាំភ្លើង ម៉ាក Uzi។

ជនរងគ្រោះ ជាគ្រូបង្ហាត់បាញ់កាំភ្លើង រូបនោះ មានឈ្មោះថា Charles Vacca ត្រូវបានបាញ់សម្លាប់ ចំក្បាល ដោយចៃដន្យ កាលពីថ្ងៃច័ន្ទ ទី២៥ ខែសីហា កន្លងទៅនេះ នៅឯទីលាន បាញ់កាំភ្លើង ក្នុងតំបន់ Dolan Springs ស្ថិតនៅ ភាគខាងជើង នៃរដ្ឋ Arizona សហរដ្ឋអាមេរិក។ ចំនែកឯ ក្មេងស្រីរូបនោះ មិនត្រូវបាន គេបញ្ចេញឈ្មោះឡើយ។

ប្រភពដដែល បានបន្តទៀតថា ក្រោយកើតហេតុ គ្រូបង្ហាត់បាញ់កាំភ្លើង វ័យ៣៩ឆ្នាំ រូបនោះ ត្រូវបានដឹកបញ្ជូន តាមយន្តហោះ ទៅកាន់ សាកលវិទ្យាល័យ វេជ្ជសាស្រ្ត University Medical Centre ក្នុងរដ្ឋ Las Vegas ប៉ុន្តែបានស្លាប់ នៅតាមផ្លូវ។

បើតាមខ្សែវីដេអូ ដែលថតបាន នៅពេលកើតហេតុ បានបង្ហាញឲ្យឃើញថា លោក Vacca បានឈរក្បែរ ក្មេងស្រីអាយុ៩ឆ្នាំ រូបនោះ ខណៈកំពុង បង្រៀននាង បាញ់កាំភ្លើង ម៉ាក Uzi។ រំពេចនោះដែរ ក្មេងស្រីនោះ ក៏បានបាញ់ប៉ុន្មានគ្រាប់ ស្រាប់តែភ្លាត់ស្នៀត បណ្តាលឲ្យ កាំភ្លើង ភ្លាត់ចេញពីដៃ បែរតម្រង់ និងបាញ់ចំក្បាល លោក Vacca ដោយចៃដន្យ តែម្តង។

ទោះបីជាយ៉ាងណា អ្នកជំនាញ ខាងសុវត្ថិភាពអាវុធ លោក Ronald Scott បាននិយាយថា គ្រូបង្ហាត់បាញ់កាំភ្លើង ត្រូវតែកាន់កាំភ្លើង នៅពេលដែល បង្រៀនក្មេងបាញ់កាំភ្លើង ដែលមានកំលាំងខ្លាំង៕

សូមទស្សនាវីដេអូ នៅពេលកើតហេតុ៖


កាំភ្លើងម៉ាក Uzi

ប្រភព ៖ news.sky

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]