បរទេស៖  មហាសមុទ្រ ជាទីកន្លែង ដែល សំបូរទៅ ដោយ សត្វចម្លែកៗ ជាច្រើនប្រភេទ ដែលមនុស្ស ភាគច្រើន មិនដែល បានស្គាល់ ហើយ អ្នកវិទ្យាសាស្ត្រ ក៏មិនទាន់ កំណត់គ្រប់ប្រភេទសត្វ នៅក្នុង មហាសមុទ្រ បាននៅឡើយ ហើយថែមទាំង មិនអាច សន្និដ្ឋានថា ប្រភេទសត្វខ្លះ (ដូចជា ត្រីមច្ឆា) មានឬ មិនមាន នៅលើពិភពលោក នេះទៀតផង។

យ៉ាងណាមិញ ក្រុម ជ្រមុជទឹក ក្នុងមហាសមុទ្រ របស់ លោក Erik van der Goot បាន ជួបប្រទះ នូវសត្វ ត្រីយក្ស ដ៏ចម្លែក មួយក្បាល ខណៈ ក្រុមរបស់ ពួកគាត់ បានជ្រមុជចូល ក្នុងទឹកសមុទ្រ ជម្រៅ ដ៏ជ្រៅ នៅជិតកោះ Maltese  ក្នុងមហាសមុទ្រ មីឌីទែរ៉ានេ។ បន្ទាប់មក ពួកគាត់ បាន ថត វីដេអូពី សកម្មភាព របស់ត្រី យក្សចម្លែកនេះ កំពុងតែ បាន ហែលលេង តែម្តង។

ប៉ុន្តែ ការពិត ត្រីយក្ស ចម្លែកនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រ ឲ្យឈ្មោះថា Mola Mola ឬ ត្រីព្រះអាទិត្យ (sunfish) ដែលជា ប្រភេទ សត្វត្រីធំចម្លែក និង មិនបង្ក គ្រោះថ្នាក់ ដល់មនុស្ស នោះទេ។ ចំពោះត្រី Mola Mola ក្នុង វីដេអូ ឃ្លីបនេះ គឺត្រូវ ដឹងថា អាចមាន ទម្ងន់រហូត ទៅដល់ជិត ១,០០០ គីឡូក្រាម ឯណោះ  ហើយ ប្រភេទពូជត្រីនេះ គឺមិនមាន កន្ទុយផ្នែកខាងក្រោយ វែងដូចត្រី សមុទ្រ ឯទៀត នោះទេ៕

សូមមកទស្សនា វីដេអូ ត្រីយក្សចម្លែក ខាងក្រោមនេះ ៖ 

តើប្រិយមិត្ត ធ្លាប់ឃើញ ត្រីយក្សធំបែបនេះពីមុនមកទេ ?

ប្រភព បរទេស

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]