យោងតាមប្រភពសារព័ត៌មាន ដែលទម្លាយពីដំណឹង iPhone 6 បានឲ្យដឹងថា ការរង់ចាំវត្តមាន ជាសាធារណៈ នៃទូរស័ព្ទស៊េរីថ្មី របស់ក្រុមហ៊ុន Apple នេះ នឹងបញ្ចប់នៅពេលឆាប់ៗនេះ ពោលគឺប្រមាណជា ២ សប្តាហ៍ទៀតប៉ុណ្ណោះ នាថ្ងៃអង្គារ៍ ទី ៩ ខែកញ្ញា ឆ្នាំ ២០១៤ នេះ។

ប្រភពដែលទម្លាយដំណឹងនេះ គឺលោក Steve Hemmerstoffer អ្នកសរសេរអត្ថបទ នៃគេហទំព័រ nowhereelse.fr.ដែលឈានមុខគេ នៅប្រទេសបារាំង និងចេញផ្សាយសារព័ត៌មាន ដោយទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិក។


ក្នុងនោះ ប៊ូតុងសម្លេងនឹងរចនាជារាងផ្សេង ទំនងជារាងចតុកោណ ដើម្បីឲ្យទម្រង់ របស់ទូរស័ព្ទ iPhone 6 ថ្មី មានរាងចតុកោណទាំងស្រុង ខណៈប៊ូតុង Sleep ដែលធ្លាប់តែនៅខាងលើ ផ្នែកខាងស្តាំ នឹងត្រូវបង្វែរមកនៅ គែមខាងស្តាំវិញ។ ចំណែកឯ Sensor ស្កែនម្រាមដៃ នឹងរក្សាដដែល ព្រមជាមួយនឹងបច្ចេកវិទ្យាថ្មី នៃឌុយសាកទូរស័ព្ទ គឺប្រភេទ Lighting connector ខណៈសមត្ថភាពផ្ទុក គឺតំឡើងរហូតដល់ទៅ ១២៨ ជីហ្គាបាយ៍ (128 GB) ឯណោះ។



ងាកទៅអេក្រង់ទូរស័ព្ទវិញ មានពាក្យចចាមអារ៉ាមថា iPhone 6 នឹងភ្ជាប់មកនូវ អេក្រង់ដែលមិនងាយឆ្កូត និងបែក ផលិតឡើងពីត្បូងកណ្តៀង (sapphire) ដែលក្រុមហ៊ុន អ៊េបផល បានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ GT ដែលមានមូលដ្ឋាន នាទីក្រុង Mesa រដ្ឋ Arizona សហរដ្ឋអាមេរិក កន្លងទៅនោះ។


គួរបញ្ជាក់ផងដែរថា ទាំងនេះគ្រាន់តែជាដំណឹង និងការបែកធ្លាយ អំពីទូរស័ព្ទ iPhone 6 ដែលគ្រប់គ្នា ទន្ទឹមរង់ចាំ តែប៉ុណ្ណោះ ដូចនេះ មានតែរង់ចាំ ថ្ងៃបង្ហាញជាផ្លូវការ ទើបអាចដឹងច្បាស់៕

តើប្រិយមិត្តមានបំណងចង់ទិញទូរស័ព្ទ iPhone 6 ថ្មីនេះ ដែររឺទេ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]