ហុងកុង៖ យើងទាំងអស់គ្នា ធ្លាប់បានដឹងហើយថា ការជក់បារីគឺមិនល្អ សម្រាប់សុខភាពនោះទេ ជាពិសេសេគឺសួត ហើយកាន់តែធ្ងន់ធ្ងរ ជាងនេះទៅទៀត អ្នកដែលជក់បារីយូរឆ្នាំ អាចនឹងវិវត្តន៍ ទៅរកជំងឺ មហារីកសួត ថែមទៀតផង។

វីដេអូគួរឲ្យខ្លាចមួយ ត្រូវបានគេធ្វើឡើង ដោយយកសួតជ្រូក មកពិសោធន៍ ដែលបង្ហាញឲ្យឃើញ ពីសួតដែលជក់បារី និងមិនជក់បារី នៅពេល ដកដង្ហើម។ ដោយសួតរបស់ អ្នកជក់បារី បានប្រែទៅជា មានពណ៌ខ្មៅស្រអាប់ ហើយនៅពេលដកដង្ហើម មានភាពមិនប្រក្រតី គឺដកដង្ហើម មិនអស់ ដែលធ្វើឲ្យអ្នកជក់បារី មានសភាពថប់ និងពិបាកដកដង្ហើម។ ចំណែកឯសួត របស់អ្នកមិនជក់បារី គឺមានពណ៌ផ្កាឈូក មានសុខភាពល្អ និងមានដំណើរ ដង្ហើមប្រក្រតី គឺដកដង្ហើម ប៉ោងពេញសួត ទាំងមូលតែម្តង។

ជាធម្មតា ផ្សែងបារីមានផ្ទុក សារធាតុគីមីច្រើនជាង ៤,០០០ប្រភេទ រួមទាំងសារធាតុគីមី ដែលនាំឲ្យកើត ជំងឺមហារីក ច្រើនជាង៧០ប្រភេទ និងសារធាតុពុល រាប់រយប្រភេទទៀត។ ដូចនេះ អ្នកជក់បារីទាំងអស់ អាចនឹងប្រឈមមុខ នឹងជំងឺជាច្រើនប្រភេទ ដូចជា ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺហឺត ជំងឺគាំងបេះដូង ជំងឺដាច់សរសៃ ឈាមខួរក្បាល និងជំងឺរលាកទងសួតរ៉ាំរ៉ៃ ថែមទៀតផង។

បើតាមការស្រាវជ្រាវ បានឲ្យដឹងថា បើអ្នកឈប់ជក់បារី នៅអាយុ៤០ឆ្នាំ នោះអ្នកនឹងទទួលបាន ១០ឆ្នាំបន្ថែម នៅក្នុងជីវិត។ ការសិក្សា បានបង្ហាញថា មានស្ត្រី ១.៣លាននាក់ បានឈប់ជក់បារី នៅវ័យកណ្តាល ដែលពួកគេអាច បញ្ចៀសពីការស្លាប់ បានដល់ទៅ៩០%។

យ៉ាងណាមិញ ការពិសោធន៍ និងបង្ហាញឲ្យឃើញ ពីសួតដែលជក់បារី និងមិនជក់បារីនេះ ត្រូវបានធ្វើឡើង ដោយគ្រូបង្រៀននៅ សាលាពេទ្យ “Yan Chai Hospital Tung Chi Ying Memorial School” នៅក្នុងទីក្រុងហុងកុង ព្រោះតែគាត់មាន ការព្រួយបារម្ភ ចំពោះក្មេងៗ ដែលមានទម្លាប់ ជក់បារីតាំងពីថ្នាក់ អនុវិទ្យាល័យមកម្ល៉េះ៕

ចង់ដឹងជ្រាប់ច្បាស់ ទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភព៖ ដេលីម៉េល

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]