ម៉ាឡេស៊ី៖ បន្ទាប់ពីជួបប្រទះ សោកនាដកម្មនៃ ឧបទ្ទវហេតុធ្លាក់យន្តហោះ ជាប់ៗគ្នា២ដង រួចមកពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី កំពុងតែជួប ការខាតបង់ដ៏ ធ្ងន់ធ្ងរបន្ថែមទៀត ដោយសារតែអតិថិជន ជាច្រើនឈប់ធ្វើ ដំណើរតាមជើង ហោះហើរនៃក្រុមហ៊ុន នេះតទៅទៀត។


យោងតាមរបាយការណ៍ បានឲ្យដឹងថា បន្ទាប់ពីមាន ការបាត់ខ្លួន នៃយន្តហោះ MH-370 ដែលពេលនេះ នៅមិនទាន់រកឃើញ បូករួមទាំង យន្តហោះ MH-17 ដែលត្រូវបានបាញ់ ទម្លាក់កាលពី ខែមុននេះ ដែលក្នុងនោះជីវិត មនុស្សសរុបចំនួន ៥៣៧នាក់ ត្រូវបានស្លាប់ វាជាមូលហេតុ ដែលធ្វើឲ្យ មនុស្សជាច្រើន ធ្លាប់តែធ្វើ ដំណើរទៅមក តាមជើងហោះហើរ នៃក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ីមួយនេះ មានការខ្លាចរអា និងលែងហ៊ានជិះ យន្តហោះនៃ ក្រុមហ៊ុនមួយនេះ តទៅទៀត។

ស្របពេលនេះដែរ មានរូបថតជាច្រើន ត្រូវបានបង្ហោះចូល ទៅក្នុង Twitter ដែលបង្ហាញថា មានមនុស្សតែ ២-៣នាក់ប៉ុណ្ណោះ ដែលធ្វើដំណើរ តាមយន្តហោះនេះ ម្តងៗហើយកន្លែង អង្គុយផ្សេងទៀត ត្រូវបានទុកចោល ដែលនេះបង្ហាញ ឲ្យឃើញថាក្រុមហ៊ុន មួយនេះកំពុងតែ ជួបវិបត្តិ យ៉ាងធ្ងន់ធ្ងរ ដែលសំខាន់ជាងគេ គឺវិបត្តិហិរញ្ញវត្ថុ តែម្តង។


លើសពីនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី បានប្រកាសថា ខ្លួនបានខាតបង់ ទឹកប្រាក់ចំនួន ២.១៦លានដុល្លារ ជារៀងរាល់ថ្ងៃ ក៏ព្រោះតែមិនមាន អតិថិជនធ្វើដំណើរ តាមជើងហោះហើរ របស់ខ្លួន។ ក្រៅពីនេះ ក្រុមហ៊ុននេះក៏បាន ជម្រុះការងារ នៃបុគ្គលិកចំនួន ២០,០០០នាក់ របស់ខ្លួនក៏ព្រោះ តែវិបត្តិហិរញ្ញវត្ថុ ដ៏ធ្ងន់ធ្ងរ ដែលពិបាកនឹង ដោះស្រាយផងដែរ។

យ៉ាងណាមិញ ក្រុមហ៊ុននេះ ក៏បានចេញសេចក្តី ថ្លែងការណ៍ មួយថា “រយៈពេលចុងក្រោយនេះ ពួកយើងបានជួប ប្រទះនូវរឿង អាក្រក់ៗជាច្រើន ដែលធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងមកលើ ក្រុមហ៊ុនរបស់យើង ពេលនេះពួកយើង ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីឲ្យ ក្រុមអាជ្ញាធរ ធ្វើការត្រួតពិនិត្យ ទៅលើលក្ខណៈ ស្តង់ដាសុវត្ថិភាព និងសេវាកម្ម ផ្សេងៗសម្រាប់បម្រើ អតិថិជនដើម្បី ផ្តល់ជំនឿទុកចិត្ត ឡើងវិញដល់ពួកគាត់”។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]