នៅពេលដែលបច្ចេកវិទ្យា កំពុងតែរីកចម្រើន គួរឲ្យកត់សម្គាល់នោះ គេសង្កេតឃើញថា កំណើននៃការប្រើប្រាស់ ឧបករណ៍ USB បានកើនឡើង យ៉ាងគំហុក ដោយក្តីបារម្ភពាក់ព័ន្ធនឹង មេរោគ ក៏ដូចជាការធ្លាយនូវឯកសារសម្ងាត់ ក៏កើនឡើងផងដែរ។

ប៉ុន្តែអស់កង្វល់ ដោយឥឡូវនេះ អ្នកជំនាញប្រព័ន្ធសុវត្ថិភាព int3.cc ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានផលិតនូវ ស្រោមអនាម័យ USB តម្លៃ ១០ ដុល្លារប៉ុណ្ណោះ ក្នុងការទប់ស្កាត់ ការរាលដាលនៃមេរោគ នៅពេលដែលអ្នកសាកទូរស័ព្ទ តាមរយៈ USB ដទៃ និង ការពារឯកសារសម្ងាត់ របស់អ្នក ពីការលួចផងដែរ។

ស្រោមអនាម័យ USB នេះ បង្កើតឡើងដោយ មិនត្រឹមតែមាន ខ្សែចរន្តអគ្គីសនី (Cables) ជាច្រើន ដែលមានមុខងារ ខុសៗគ្នា ដូចជាផ្តល់ថាមពលអគ្គីសនី និងបញ្ជូនឯកសារនោះទេ ថែមទាំងមានរន្ធ (Ports) ពីរ មួយញី និងមួយឈ្មោលទៀតផង។

ក្រុមអ្នកជំនាញ ក៏បានបញ្ជាក់ផងដែរថា ពួកគេបង្កើត ស្រោមអនាម័យ USB ដើម្បីជាការពិសោធន៍ តែប៉ុណ្ណោះ ដោយមិនបានចំនាយពេលច្រើន ពីវានោះទេ ប៉ុន្តែមិននឹកស្មានថា វាអាចបង្កើនកេរ្តិ៍ឈ្មោះ របស់វា បានយ៉ាងឆាប់រហ័សដូចនេះទេ៕





តើប្រិយមិត្តមានបំណង ចង់ទិញឩបករណ៍នេះ ដែររឺទេ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]