ភ្នំពេញ៖ ក្រុមអ្នកនិយមតាមដាន សាច់រឿងពីតារាខ្មែរក្នុងស្រុក បាននឹងកំពុងនាំគ្នា ខ្សឹបខ្សៀវ អំពីសម្ព័ន្ធភាពស្នេហ៍ក្រៅឆាក រវាងតារា សម្តែង ចូលចិត្ត ការសិចស៊ី កញ្ញា ឆយី ជាមួយបុរសមាន វ័យជាង៤០ ឆ្នាំម្នាក់ ស្របពេលមានព័ត៌មានលេចឮថា មានលោកមន្រ្តីធំ ក្នុងស្រុកក៏កំពុងតាមទាក់ទង សុំស្នេហ៍នាងយ៉ាងប្រកិតផងដែរ ។

ក្រោយពីជោគជ័យ អាជីពសិល្បៈមកនោះ តារាសម្តែងសម្តីមួយៗ កញ្ញា ឆយី ហាក់មានយីអ៊ុនស្នេហ៍ មិនធម្មតាឡើយខណៈពេលថ្មីៗនេះ មានការទម្លាយឱ្យដឹង ពីប្រភពមជ្ឈដ្ឋានខាងក្រៅថា តារាសម្តែង សាច់សខ្ចី ដូចបណ្តូលចេក រូបនេះ កំពុងភ្ជាប់ស្នេហ៍ ជាមួយបុរសជំនួញ សម្បូរទ្រព្យ ក្រៅស្រុកម្នាក់ យ៉ាងត្រជាក់ចិត្ត ។

បើតាមប្រភព ដែលខ្សឹបខ្សៀវគ្នា ក្រៅរង្វង់សិល្បៈ បានឱ្យដឹងថា អ្នកជំនួញម្នាក់នោះ កំពុងភ្ជាប់ ទំនាក់ទំនងស្នេហា ជា កញ្ញា ឆយី យ៉ាង ជិតស្និទ្ធបំផុត។ លើសពីនេះ ក៏មានការសង្ស័យថា រាល់ការចាយវាយចំណាយទៅលើសំភារៈ មានតម្លៃថ្លៃៗ ទំនងជា ឆយី បានមក ពីការ ជួយ ឧបត្ថម្ភ ជ្រោមជ្រែង ពីបុរសជាគូស្នេ ហ៍រស់នៅទឹកដីសហរដ្ឋអាមេរិក ម្នាក់នេះ ។

យ៉ាងណាក្តី រហូតមកទល់ពេលនេះ ពុំទាន់មានប្រភព ច្បាស់ការណាមួយ បញ្ជាក់ឱ្យច្បាស់ទេថា គូស្នេហ៍គេទាំងពីរ ខាងលើនេះ បានមាន ទំនាក់ទំនងស្នហាជាមួយគ្នា ប៉ុន្មានឆ្នាំមកហើយនោះទេ។ ព្រោះរឿងនេះទើបតែបែកធ្លាយ ចេញមកខាងក្រៅ ក្នុងពេលថ្មីៗនេះ តែប៉ុណ្ណោះ ។ ម្យ៉ាងទៀតតារា ស្រីរូបនេះ តែងព្យាយាមលាក់បាំង បានយ៉ាងល្អ ចំពោះរឿងមានទំនាក់ទំនង ស្នេហាក្រៅឆាក ។ ទាក់ទង នឹងការ លេចឮព័ត៌មាន និយាយខ្សឹបខ្សៀវ ខាងលើនេះ គេហទំព័រ LookingTODAY បានព្យាយាម ស្វែងរកការបំភ្លឺ ផ្ទាល់មាត់ពី កញ្ញា ឆយី នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤នេះ ប៉ុន្តែលេខ ទូរស័ព្ទមិនអាច ទំនាក់ទំនងបាន ។

តារាសម្តែង និយមការស្លៀកពាក់សិចស៊ី ឆយី ក្រោយពីបានដាក់ខ្លួន ចូលប្រឡូកក្នុង វិថីសិល្បៈ អស់មួយសន្ទុះធំមកនេះ ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់នាង ហាក់មានភាពលេចធ្លោ គួរសម តាមរយៈការបញ្ចេញ សមត្ថភាពសម្តែង បូករួមនឹងរូបសម្រស់ ដ៏ស្រស់សោភា របស់នាង ។ ឆយី គឺជាតារាសម្បូរទៅដោយមន្តស្នេហ៍ តែងធ្វើឱ្យក្រុមកន្លង់បុរសៗ ប៉ងប្រាថ្នាក្រេបក្លឹនថ្ពាល់ ដ៏សែនក្រអូប របស់នាង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]