ភ្នំពេញ៖ តារាចម្រៀងមាឌមាំ សាច់ដុំធំៗ លោក ខេមរៈ សេរីមន្ត ថ្មីៗនេះបានបង្ហាញ ពីឈឺចាប់ សោក សៅ ក្រៀមក្រំរកអ្វីប្រៀបមិនបាន ដោយសារតែជីតា ជាទីស្រលាញ់ របស់លោក បាន ទទួល មរណៈភាពហើយ កាលពីពេលកន្លងនេះ។

កាលពីរាត្រីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ ឧបាសក លោកតា ធុច ខែម ហៅ ខេមរៈ ត្រូវជាជីតារបស់ តារាចម្រៀង លោក ខេមរៈ សេរីមន្ត បានទទួលមរណៈភាព ហើយ ដោយសារតែ ជំងឺក្នុងជន្មាយុ៨៦ឆ្នាំ បន្ទាប់ពីបានដឹងដំណឹងដ៏សែនក្រៀមក្រំនេះ តារាចម្រៀង រូបនេះ រួមជាមួយ បងប្អូនបាននាំគ្នា ប្រញាប់ចេញទៅស្រុកកំណើត ឯខេត្តកំពង់ចាម ទាំងយប់ ហើយ រហូតមកដល់ថ្ងៃទី២៦ ខែសីហា នេះ លោក សេរីមន្ត និងក្រុមគ្រួសារ បានរៀបចំពិធី បុណ្យសពគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធ ឧបាសក លោកតា ធុច ខែម។

បើទោះជា លោក ខេមរៈ សេរីមន្ត ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងល្បី មួយដួង ក៏ដោយ តែនៅក្នុងពិធីបុណ្យ សពជីតារបស់លោក នោះ គឺមានអ្នកចូលរួមត្រឹមតែ សាច់ញាតិបងប្អូន និង អ្នកភូមិផងរបង ជាមួយតែមិនមានវត្តមានអ្នកសិល្បៈ ចូលរួមឡើយ ព្រោះថាពិធី បុណ្យនោះ នៅ ឆ្ងាយហើយ ម្យ៉ាងទៀត លោកក៏មិនបានអញ្ជើញ អ្នកសិល្បៈចូលរួមដែរ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]