អាមេរិក៖ ក្មេងប្រុសអាយុ ១០ឆ្នាំ ម្នាក់ ខណៈពេល ដើរកំសាន្ត វិស្សមកាល រដូវក្តៅ ជាមួយគ្រួសារ  នៅលើឆ្នេរ មួយកន្លែង នៃមហាសមុទ្រ អាត្លង់ទិច ក៏បានប្រទះ ឃើញ វត្ថុបុរាណ មាន អាយុ កាល ដ៏យូរ លង់បំផុតមួយ

ប្រភពព័ត៌មាន បានឲ្យដឹងថា ខណៈដែល ក្មេងប្រុសឈ្មោះ Noah Cordle នេះ និង ក្រុមគ្រួសារគេ កំពុងលេងសប្បាយលើ ឆ្នេរខ្សាច់ Haven ក៏បានដើរជាន់លើ វត្ថុម្យ៉ាង រាងដូចជា ក្តាមសមុទ្រ និងសំបកក្រាស់ ប៉ុន្តែអ្វីដែលនឹកស្មាន មិនដល់នោះ នៅពេល គេរើស យកមកមើល ទើបដឹងថា ជាក្បាលព្រួញ មួយប្រភេទ។

ក្រោយមក គេបាន យក ក្បាលព្រួញនេះ ទៅឲ្យ ឪពុកម្តាយ របស់គេ ហើយ បន្ទាប់មក មនុស្សជាច្រើនបាន ពិនិត្យមើលឃើញថា ក្បាល ព្រួញនេះជា វត្ថុ សម័យបុរាណមែន។ បន្ទាប់មក លោក Andrea ជាឪពុករបស់ ក្មេងប្រុសនេះ បាន ប្រគល់ ក្បាលព្រួញនេះ បន្តទៅ លោកGerg Lattanzi ជាជំនាញការ អ្នកអភិរក្ស នៅការិយាល័យ បុរាណវិទ្យា ក្នុងសារមន្ទីរមួយ នៅរដ្ឋ New Jersey ។


ក្មេងប្រុសឈ្មោះ Noah Cordle នេះរើសបាបក្បាលព្រួញលើឆ្នេរខ្សាច់មហាសមុទ្រអាត្លង់ទិច

យ៉ាងណាមិញ លោក Lattanzi បានយកក្បាលព្រួញនេះមក ធ្វើការពិនិត្យមើល តាមម៉ាស៊ីនមីក្រូទស្សន៍ ក្រោយមកលោក Lattanzi បាននិយាយថា ក្បាលព្រួញនេះមាន ប្រវែងជាង ៥សង់ទីម៉ែត្រ ហើយវាត្រូវបានធ្វើឡើង ពីថ្មត្បូងម្យ៉ាង លាយ និងថ្ម បាយក្រៀម ដែល ត្រូវគេធ្វើ ឡើងជាអាវុធ ប្រមាញ់សត្វ។ លើសពីនេះទៀតនោះ អ្នកជំនាញនេះថា ក្បាលព្រួញនេះ អាចធ្វើឡើង ក្នុងសម័យកាល Paleoindian មានអាយុកាល ចន្លោះ ពី ៨,០០០ ទៅ ១១,០០០ឆ្នាំ មុនមកម៉្លេះ ។

គួរបញ្ជាក់ដែរថា ក្មេងប្រុសម្ចាស់ ក្បាលព្រួញបុរាណនេះ និយាយថា គេគ្រោងនឹងរក្សាទុក មួយរយៈសិន មុនពេល ដែលនឹងត្រូវ ប្រគល់ វាជូនទៅឲ្យ សារមន្ទីរដើម្បី រក្សាទុកផងដែរ៕


ក្បាលព្រួញ បុរាណនេះ មានអាយុកាល ចន្លោះ ពី ៨,០០០ ទៅ ១,១០០០ឆ្នាំ មុន ម៉្លេះ

ប្រភព ៖ CNN

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]