Nicaragua ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អណ្តើកសមុទ្រធំៗពីរក្បាល វិះតែនឹងត្រូវ គេយកទៅវះសាច់លក់ទៅហើយ ប៉ុន្តែសំណាងល្អ ត្រូវបានអ្នកទេសចរ ជួយជីវិតទាន់ ។

អណ្តើកសមុទ្រធំៗ ពីរក្បាលនេះ ត្រូវបាន អ្នកទេសចរ ជនជាតិអង់គ្លេស ម្នាក់ឈ្មោះ  Chris Skone-Roberts  បានប្រទះឃើញ និង ជួយសង្រ្គោះ ចេញពី ឈ្មួញខុសច្បាប់ នៅសួនច្បារ ក្នុងសណ្ឋាគារ មួយដែលមានទីតាំងនៅលើកោះ Little Corn ប្រទេស Nicaragua។

នៅពេលដែលលោក  Chris Skone-Roberts  បានឃើញអណ្តើកទាំងពីរក្បាលនេះត្រូវគេដាក់ឲ្យ ដេកផ្ងារ ហើយ លោក ក៏បានព្យាយាម យកពួកវា ចុះទៅក្នុងទឹកវិញ ស្រាប់តែស្រ្តីម្នាក់ បានមកទាញ យកវាវិញ ហើយ ស្រែកដាក់លោក ខ្លាំងៗថា អណ្តើកទាំងនេះ ជារបស់នាង។

ទោះបីជាស្រ្តីម្នាក់នេះ មកទាញ ហើយស្រែកថា អណ្តើកទាំងនេះ ជារបស់នាងក៏ដោយ លោក  Chris Skone-Roberts  មិនបានពន្យាពេល ក្នុងការអូស អណ្តើកពីរក្បាលនេះ ដាក់ចូលទៅក្នុងទឹកវិញដែរ ហើយថែមទាំងមានមនុស្ស មួយក្រុមទៀត ព្យាយាមជួយរុញ អណ្តើកនោះ ចូលទៅ ក្នុងទឹកវិញ ទៀតផង។

លោក  Chris Skone-Roberts  បាននិយាយថា នៅពេលដែល លោកបានជួបស្ថានភាពបែបនេះ លោកគ្មានជំរើសណា ផ្សេងទៀតទេ ក្រៅពីចូល ទៅជួយ សត្វអណ្តើកសមុទ្រ ទាំងពីរក្បាលនេះ។ លោកបានបន្ថែមទៀតថា សត្វអណ្តើកសមុទ្រ ប្រភេទនេះ ស្ទើរតែជិត ផុតពូជទៅហើយ ប្រសិន បើលោក ឈរអោបដៃមើល ឲ្យពួកវាងាប់ បែបនេះគឺពិតជា អំពើអមនុស្សធម៌ មួយទៅ ហើយ ដូច្នេះលោកត្រូវតែ ចូលខ្លួនជួយដល់ពួកវា។

យ៉ាងណាមិញ ស្រ្តីម្នាក់ដែលអះអាងថា អណ្តើកសមុទ្រទាំងពីរក្បាលនេះ ជារបស់នាង ត្រូវបានគេជឿថា នាងបម្រុងនឹងយកពួកវា ទៅលក់ក្នុង ទីផ្សារងងឹត នៅពេលដែលអណ្តើកទាំងនោះ ងាប់៕

ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖ 

ប្រភព ៖ មេត្រូ

ដោយ ៖  ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]